header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

អតីតតារាសម្តែងរូបស្រស់ ចរិយា ពេជ្រ បានបង្ហាញអារម្មណ៍សោកសៅជាខ្លាំងខណៈលោកយាយជាទីស្រឡាញ់របស់នាងបានទទួលមរណភាពនៅក្នុងថ្ងៃទី១០ខែមេសានេះ។ចំពោះការ បាត់បង់មនុស្សជាទីស្រឡាញ់របស់អតីតតារាសម្តែងរូបនេះក៏មានការចូលរួម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រំលែកទុក្ខពីសំណាក់មិត្តភក្តិ ក្នុងនិងក្រៅសិល្បៈជាច្រើន​។

ដោយសារកំពុងរស់នៅប្រទេសអូស្រ្តាលីជាមួយស្វាមីនិងកូនៗអតីតតារាសម្តែង ចរិយា ពេជ្រ បានត្រឹមរៀបរាប់អារម្មណ៍នឹកស្រណោះជាបន្តបន្ទាប់តាមបណ្តាញសង្គមថា«ម៉ែជាមនុស្សស្រីដែលស្អាតបំផុតសំរាប់ខ្ញុំម៉ែខ្ញុំតែងតែចង់អោយខ្ញុំល្អ តែងតែចង់អោយខ្ញុំស្អាត ហើយអ្វីដែរម៉ែចង់បានទៀតនោះគឺគាត់ចង់ឃើញខ្ញុំហើយប្ដីខ្ញុំស្រលាញ់គ្នាដល់ចាស់ម៉ែជាអ្វីគ្រប់យ៉ាងសំរាប់កូនៗកូនស្រលាញ់ម៉ែ ម៉ែនៅក្នុងបេះដូងកូនរហូត»«នៅថ្ងៃនេះ ខ្ញុំ និងក្រុមគ្រួសារមានទុក្ខជាទម្ងន់ ចំពោះការបាត់បង់ម្ដាយជាទីស្រឡាញ់ ដែលបានទទួលមរណភាព ដោយរោគា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពាធ នៅថ្ងៃទី10ខែមេសា ឆ្នាំ២០២៣នេះ វេលាម៉ោង 4:45នាទីព្រឹក​សូមវិញ្ញាណក្ខន្ធអ្នកម្ដាយសោម​ ចាន់​ សូមអោយបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតទ្បើយ។ដោយក្តីស្រឡាញ់ និងគោរពជារៀងរហូត»។

បើទោះជាលោកយាយ តែ ចរិយា ពេជ្រ តែងហៅលោកយាយថា ជាម៉ែហើយអ្វីដែលគួរឱ្យស្រណោះនោះ ចរិយា ពេជ្រ មិនបានមកជូនដំណើរលោកយាយជាទីស្រឡាញ់ជាលើកចុងក្រោយទេប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ានត្រឹមមើលពិធីបុណ្យសពលោកយាយតាមរយៈវីដេអូតែប៉ុណ្ណាះ។ជាមួយនឹងដំណឹងដ៏សោកសៅរបស់ ចរិយា ពេជ្រ ក៏ទទួលបានការចូលរួមរំលែកទុក្ខ និងសោកស្តាយពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post