header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

មានការចាប់អារម្មណ៍ជាខ្លាំងខណៈស្ងាត់ៗតារាសម្តែងរូបស្រស់វ័យក្មេង អាង សុជាតា ត្រូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គេគំរាមទារប្រាក់ចំនួន៦ម៉ឺនដុល្លារដែលធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ មិនអាចទ្រាំបានតារា សម្តែង សឿន ផាភួង ជាម្តាយបានចេញមុខលើកឡើងច្បាស់ៗ ពេញបណ្តាញសង្គមនៅមុននេះបន្តិច ។ 

តារាសម្តែង សឿន ផាភួង បានបង្ហោះសារដែលមានអត្ថន័យថា«យី នៅសុខៗមានគេខំមិន មកទារលុយថា អាង សុជាតា ជំពាក់លុយ6ម៉ឺនដុល្លារ សំខាន់គម្រាមកូនខ្ញុំទៀតហា៎ បើនិយាយពីសម្ដីវិញឈ្លើយផុតលេខ សុំប្រាប់អោយច្បាស់ មានតែគេជំពាក់ អត់មានជំពាក់គេទេវើយ ចង់ផុសរូបយើង ដើម្បីបំផ្លាញ់កិត្តិយស ទៅមិនរួចទេ ខ្ញុំពីរនាក់ម្ដាយកូនមិនដែលទៅប៉ះពាល់អ្នកណា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឡើយ កុំមកចង់បំបាក់ពួកខ្ញុំ បងប្អូនក្នុងសិល្បះ ក្រៅសិល្បៈ ស្គាល់ម្ដាយកូនខ្ញុំច្បាស់ណាស់»។

ការរៀបរាប់របស់តារាសម្តែង សឿន ផាភួង បានធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈបាននាំគ្នា បង្ហាញការហួសចិត្តនឹងបានឱ្យតារាសម្តែង ផាភួង ជាម្តាយដាក់ពាក្យបណ្តឹងចំពោះរឿងនេះ ។ ប៉ុន្តែយ៉ាងណាតារាសម្តែង សឿន ផាភួង បានតបថាមិនទាន់ទេរង់ចាំមើលបន្តិចសិន ។ ជឿជាក់ថាអ្នកគាំទ្រពិតជាបានដឹងហើយថាតារាសម្តែងពីរនាក់ម្តាយកូនរូបនេះជាតារាសម្តែងដែលកំពុងមានទីផ្សារមិនថាការថតរឿងឬថតស្ប៉តពាណិជ្ជកម្មឡើយ ។ ជាក់ស្តែងកន្លងមកពីរនាក់ម្តាយនិងកូននេះបានទិញផ្ទះវីឡា និងរថយន្តជាបន្តបន្ទាប់ដោយបញ្ជាក់ថាជាញើសឈាមដែលបានមកពីការងារសិល្បៈ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕ 
 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post