header ads

Sponsor

វណ្ណដា ត្រូវបានគេចាត់ទុកជាតារាចម្រៀងរ៉េបដែលមានឈ្មោះបោះសំឡេងទាំងក្នុងស្រុកនិងប្រទេសជិតខាង។ មិនតែប៉ុណ្ណាះលោកក៏ជាតារាចម្រៀងរ៉េបដែលក្តោបបានស្ប៉តពាណិជ្ជកម្មជំៗជាច្រើនក្នុងតម្លៃខ្លួនខ្ពស់កប់ក្តោងតែម្តង ។ ខណៈប្រជាប្រិយភាពនៅក្នុងសិល្បៈកាន់តែខ្ពស់ត្រដែតថ្មីៗនេះ ហ្វេន ហ្វេនជានារីជាច្រើនបានលាន់មាត់សរសើរតារាចម្រៀងរ៉េបរូបនេះថា កាន់តែមានភាពស្រស់សង្ហាហើយបើនិយាយពីសម្បុរឡើងខ្ចីញ៉េញស្រីៗសុំខ្មាស់តែម្តង ។

ថ្មីៗនេះតារាចម្រៀងរ៉េប វណ្ណដា ទើបនឹងបញ្ចប់ការសម្តែងនៅក្នុងកម្មវិធីមហោស្រពតន្ត្រីហ៊ីបហប់ Rolling Loud ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១៣ ដល់ ១៥ ខែមេសា ឆ្នាំ២០២៣ នៅ Legend Siam Pattaya ក្រុងប៉ាតាយ៉ា។លោកគឺជាសិល្បករខ្មែរដំបូងគេដែលបានចូលរួម    សម្តែងក្នុងមហោស្រពតន្រ្តីនេះដោយមានការចូលរួមពីសំណាក់តារាចម្រៀងរ៉េបហ៊ីបហប់ល្បីៗដែលមានដូចជា Cardi B, Chris Brown និង Travis Scott ។

ការបង្ហាញវត្តមានជាលើកដំបូងរបស់តារាចម្រៀង វណ្ណដា នៅក្នុងមហោស្រពតន្ត្រីហ៊ីបហប់ Rolling Loud ក៏ទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនទាំងក្នុងប្រទេសនិងក្រៅប្រទេសហើយក្នុងនោះក៏មានសិល្បករការិនីមួយចំនួនបានទៅចូលរួមទស្សនាដោយផ្ទាល់ដែលមានដូចជាតារាចម្រៀង ចិត្ត កញ្ច នា ជាដើម។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ខណៈប្រជាប្រិយភាពរបស់តារាចម្រៀង វណ្ណដា កាន់តែល្បីល្បាញក៏ត្រូវបាន ហ្វេន ហ្វេន ជានារីមួយចំនួនលាន់មាត់ថាតារាចម្រៀងរូបនេះកាន់តែមានរូបរាង ស្រស់សង្ហា ហើយស្បែករបស់លោកសខ្ចីបែកផ្កាឈូកដែលនារីល្មមៗសុំខា្មស់ ។ ខ្លះក៏បានលើកឡើងចំៗថាស្បែកអាយដលសស្អាតតាមទឹកលុយ ហើយខ្លះទៀតក៏ចង់ដឹងថាតើអាយដលរបស់ខ្លួន ប្រើប្រាស់ផលិតផលអ្វីទើបស្បែកសខ្ចីស្អាតប្លែកបែបនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post