header ads

Sponsor

ខណៈភរិយាត្រៀមសម្រាលកូនទីពីរជាកូនស្រីអតីតម្ចាស់ពាន Cambodia’s Got Talent យឿន ពិសី បានបង្ហាញអារម្មណ៍រីករាយជាខ្លាំងដោយលោកបានអរគុណដល់ភរិយាដែលបានខំ ប្រឹងប្រែងតស៊ូជាមួយរូបលោកតាំងពីចំណុចសូន្យរហូតមកដល់ថ្ងៃនេះបើទោះទទួលរងនូវខ្សែភ្នែកឬការគិតរបស់អ្នកដទៃមិនល្អក៏ដោយ។ 

ជាមួយនឹងរូបភាពដ៏ពោរពេញទៅដោយសុភមង្គល និងភាពកក់ក្តៅជាមួយភរិយាដែលកំពុងពពោះជិតសម្រាលទៅហើយនោះតារាចម្រៀង យឿន ពិសី បានភ្ជាប់សារដែលពោរពេញទៅ ដោយអត្ថន័យដ៏ផ្អែមល្ហែមថា «កូនបុត្រកំពុងទន្ទឹងរង់ចាំជួបប្អូនស្រីសម្លាញ់របស់ខ្លួនឯចំណែកបងនឹងអូនកំពុងរង់ចាំជួបមុខកូនស្រីសម្លាញ់ចិត្តដែលនឹងត្រូវឃើញមុខកូនឆាប់ៗនេះហើយអរគុណប្រពន្ធសម្លាញ់ដើរតែងតែពុះពារតស៊ូគ្រប់ឧបសគ្គជាមួយប្ដីតាំងពីចំណុចចាប់ផ្ដើមរហូតមកដល់ថ្ងៃនេះ។

ទោះបីពេលខ្លះពួកយើងទាំងពីរត្រូវបានខ្សែភ្នែកមហាជនមួយចំនួនគេមើលមកយើងក្នុងន័យបែបណាក៏ដោយក៏អូននឹងបងនៅតែកាន់ដៃគ្នាដើរទៅមុខដោយមិនខ្វល់ពីខ្សែភ្នែកឬការគិតរបស់អ្នកដទៃឡើយអរគុណពុកម៉ែបងប្អូនសម្រាប់ទឹកចិត្តអាណិតស្រឡាញ់និងគាំទ្រដល់រូបខ្ញុំបាទ យឿន ពិសី ខ្ញុំបាទសូមអរគុណដោយក្ដីគោរព»។

ជាមួយនឹងការរៀបរាប់របស់អតីតម្ចាស់ពាន Cambodia’s Got Talent កាលពី ៧ឆ្នាំមុនរូបនេះ បានធ្វើឱ្យមហាជនជាអ្នកគាំទ្រមានការត្រេកអរនិងជូនពរដល់រូបលោក និងភរិយា ជាពិសេសកូនស្រីទីពីរដែលត្រៀមសម្រាលនៅក្នុងពេលខាងមុខឱ្យមានសុខភាពល្អផងដែរ ។ ដ្បិតមិនមានទ្រនំ តែសព្វថ្ងៃ យឿន ពិសី ក៏បានចេញបទចម្រៀងផ្ទាល់ខ្លួនជាបន្តបន្ទាប់ដោយទទួលបានការគាំទ្រពីសំណាក់មហាជនជាច្រើន ។ សព្វថ្ងៃ យឿន ពិសី កាន់តែមានសុភមង្គលព្រោះមានភរិយារូបស្រស់និងមានកូនៗដ៏គួរឱ្យស្រឡាញ់ដែលតារាចម្រៀងវ័យជាង ២០ឆ្នាំ រូបនេះធ្លាប់ប្រាប់ថា មូលហេតុលោកសម្រេចយកកូនបន្តបន្ទាប់ទាំងវ័យនៅក្មេងបែបនេះដោយ សារចង់ទុកពេលវេលាដើម្បីរកស៊ីឱ្យបានច្រើន ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post