header ads

Sponsor

ជាមួយនឹងសម្រស់ស្អាតបែបធម្មជាតិក្នុងឈុតបុរាណតំណាងឱ្យព្រះនាង កិមិរាទេវី នៅក្នុង ខេត្តសៀមរាបនាដការីរបាំ សុខគា គឹមលាង ពិតជាបានធ្វើឱ្យមហាជនមានការលាន់មាត់សរសើរពីសម្រស់របស់កញ្ញាគ្រប់គ្នា ។ ក្នុងនោះក៏មានអ្នកខ្លះថែមទាំងចង់ឱ្យកញ្ញាចូលរួមប្រកួតនៅក្នុងកម្មវីធីប្រកួតសម្រស់ថែមទៀត។

គេចាំបានថាស្រីស្អាត សុខគា គឹមលាង ធ្លាប់បានអង្រួនបេះដូងទស្សនិកជន ជាពិសេសបុរសៗជាច្រើនកាលពីអំឡុងឆ្នាំ ២០១៨ក្នុងតំណែងជាកញ្ញាឯកសង្រ្កាន្តដ៏ស្រស់សោភាម្នាក់ ។ រំលងប្រមាណជា៥ឆ្នាំសម្រស់របស់ស្រីស្អាតដែលជានាដការីរបាំប្រពៃណីរូបនេះនៅតែស្រស់ស្អាតមិនប្រែប្រួលពីមុនឡើយ។ គិតមកដល់ពេលនេះកញ្ញា សុខគា គឹមលាង មានវ័យប្រមា ណជា២៨ឆ្នាំកញ្ញាបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែករបាំប្រពៃ ណីខ្មែរ។ជារឿយៗកញ្ញា សុខគា គឺមលាង ក៏ធ្លាប់បានទៅបណ្តាប្រទេសមួយចំនួន ដើម្បីផ្សព្វផ្សាយនឹងសម្ដែងរបាំប្រពៃណីខ្មែរនៅទីនោះផងដែរ  ។

ដោយសារតែកញ្ញា សុខគា គីមលាង មានកម្ពស់សមសួនខ្ពស់ស្រឡះដល់ទៅ ១.៧០ម៉ែត្រ ជាហេតុធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រកញ្ញាជាច្រើនចង់ឱ្យនាងចូលរួមប្រកួតនៅក្នុងកម្មវិធីប្រលងបវរកញ្ញាថែមទៀតផង ។ ស្រីស្អាត សុខគា គឹមលាង ក៏ធ្លាប់បានចូលរួមថតរឿងបុរាណ និងស្ប៉តពាណិជ្ជកម្មជាច្រើន ប៉ុន្តែយ៉ាងណាកន្លងមកស្រីស្អាតរូបនេះធ្លាប់បង្ហើបថាកញ្ញាមិនទទួលថតរឿងសម័យឡើយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍មិនត្រឹមមានសម្រស់ផូរផង់ ប៉ុណ្ណាះទេនាដការីរបាំរូបនេះក៏ជាកូនអ្នកមានទ្រព្យសម្បត្តិដែលកញ្ញាតែងតែប្រើប្រាស់នូវជិវិតយ៉ាងហាយសូរមិនធម្មតាដែរ ៕  
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post