header ads

Sponsor

តួឯកល្ខោន ផន សុផារី នឹងត្រូវគេស្គាល់ថាជាម៉ាក់របស់ បេឡា និង អ៊ែលលី នោះកាន់តែធ្វើឱ្យមហាជន ជាពិសេសអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ក្រោយនាងបានទម្លាយថានាងចាំជាតិដែលជាតិមុនជាមនុស្សប្រុស។ មិនតែប៉ុណ្ណាះ ផន សុផារី បានទៅលេងភរិយារបស់ខ្លួនជាតិមុនដែលពេលនេះមានវ័យចំណាស់ទៅហើយ ។ 

ជាមួយនឹងរូបភាពផ្នូរ រូបថតរបស់ខ្លួនជាតិមុន រួមនឹងភរិយារបស់ខ្លួន ផន សុផារី បានភ្ជាប់សារដែលមានអត្ថន័យថា«ព្រោះតែធ្លាប់ស្លាប់ទើបជិវិតដែលមាននៅពេលនេះ ខ្ញុំតែងតែធ្វើអ្វីដែលល្អបំផុតសំរាប់ខ្លួនឯង និងអ្នកជុំវិញខ្លួន ផ្នូររូបថត និង ភរិយារបស់ខ្ញុំកាលពីជាតិមុន»។ មិនមែនជាលើកដំបូងទេកន្លងមក ផន សុផារី ក៏ធ្លាប់ព្រលយរឿងចាំជាតិនេះដែរ ហើយនាងថែមទាំងបញ្ជាក់ថាជារឿងពិតមិនមែននាងចេះតែនិយាយដើម្បីចង់ល្បីឬទាមទារចំណាប់អារម្មណ៍នោះឡើយ ។ 
ផន សុផារី បានលើកឡើងក្នុងវីដេអូថា កាលជាតិមុននាងជាមនុស្សប្រុស តែមានប្រពន្ធជាស្រ្តីដែលកាចទើបធ្វើឱ្យនាងផ្សងថាបើមានជាតិក្រោយឱ្យក្លាយជាមនុស្សស្រីវិញម្តង ។

មួយវិញទៀតតួឯកល្ខោនរូបនេះបានអះអាងថាខ្លួនមិនមែនចង់ឱ្យវីដេអូនេះល្បីទេ តែនាងគ្រាន់តែចង់ឱ្យប្រាប់ថាជីវិតរបស់យើងខ្លី យើងមិនអាចដឹងថាយើងស្លាប់នៅក្នុងថ្ងៃណាទេ ហើយនៅពេលដែលយើងស្លាប់យើងក៏មិនដឹងថាយើងអាចមានសំណាងបានមកចាប់កំណើតឬបានជួបមនុស្សដែលយើងស្រឡាញ់ឬយ៉ាងណាទេ ។ 

ជាមួយនឹងការលើកឡើងរបស់ ផន សុផារី បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍និងភ្ញាក់ផ្អើលជាខ្លាំងហើយក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនបានជឿលើរឿងនេះព្រោះថាពួកគេក៏ធ្លាប់មានសាច់ញាតិដែលចាំជាតិដូច ផន សុផារី ផងដែរ ។ ប៉ុន្តែអ្នកខ្លះបាន និយាយបែបលេងសើចថាខ្លួនកុំថាឡើយចាំជាតិសូម្បីរឿងដែលធ្វើកន្លងមកពេលខ្លះក៏ភ្លេចអស់ទៅហើយ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post