header ads

Sponsor

ប្រជាពលរដ្ឋខ្មែរ ដែលជាអាជីវករលក់ដូរនៅផ្សាររុងក្លឿប្រទេសថៃ បានរអ៊ូរទាំពីតម្លៃបណ្ណព្រំដែន Border pass ដែលឆ្លងចូលទៅប្រកបរបររបស់ខ្លួន ថាមានតម្លៃថ្លៃ ខណៈអាជីវកម្មខ្លួនស្ងាត់ឈឹងមិនសូវមានអ្នកទិញ ដោយទទូចស្នើសុំឱ្យមានការយកតម្លៃដូចពីមុនវិញ។

បើតាមអាជីវករជាច្រើននាក់ បានផ្ដល់កិច្ចសម្ភាសន៍តាមរយៈផេក រំដួលធីវី មានបញ្ហាជួបប្រទះមិនខុសគ្នានោះទេ គឺទាក់ទងនឹងតម្លៃបណ្ណព្រំដែន Border pass នេះ ដោយរាល់ការចេញចូលម្ដងគឺត្រូវចំណាយ ៥០បាត បើគិតជាប្រាក់រៀលពី៦០០០៛ ទៅ៧០០០៛ បើទោះបីជា Border pass នេះមានសុពលភាពរយៈពេល៧ថ្ងៃក៏ពិតមែន ប៉ុន្តែអាជីវកមិនអាចស្នាក់នៅប្រទេសថៃបាននោះទេ ដោយហេតុផលថា បញ្ហាកន្លែង ថ្លៃម្ហូប ទឹកងូត...សុទ្ធតែចំណាយអស់ច្រើន ហើយអ្វីដែលសំខាន់មួយទៀត គឺមានកាតព្វកិច្ចមើលថែគ្រួសារ ជូនកូនទៅសាលាជាដើម។

បញ្ហាទាំងអស់នេះហើយដែលត្រូវឱ្យអាជីវករទាំងអស់ ត្រូវឆ្លងចូលមកទឹកដីប្រទេសថៃពេលព្រឹក ហើយពេលល្ងាចត្រូវឆ្លងចូលទៅទឹកដីកម្ពុជា ដែលជាទីកន្លែងស្នាក់នៅរបស់ខ្លួនវិញ អ៊ីចឹងហើយរាល់ការចេញ និងចូលម្ដងគឺម្នាក់៥០បាត ហើយលើសពីនេះបើជិះម៉ូតូមកដល់ផ្សារទៀតត្រូវចំណាយ៣០បាតបន្ថែមទៀត។ អាជីវករក៏បានបន្ថែមឱ្យដឹងទៀតថា បើសិនជាលក់ដូរមានភ្ញៀវដូចពីមុនក៏មិនអីដែរតម្លៃហ្នឹង តែលក់មិនដាច់ហើយ ចំណាយច្រើនទៀត ទាំងថ្លៃធ្វើដំណើរចេញចូល ថ្លៃឈ្នួលតូប បង់ភាស៊ីផ្សេងៗទៀត ដូច្នេះហើយបាននាំគ្នាសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជួយបន្ធូរបន្ថយ ឬចង់ឱ្យប្រើបណ្ណលឿងដូចពីមុនវិញ ចេញចូលម្ដងចំណាយអស់តែ១០បាត ទើបមានលទ្ធភាពបង់បាន។

ថ្លែងទាំងទឹកភ្នែក អួលដើមករ ដោយសារតែការចំណាយច្រើន ធ្វើឱ្យជីវភាពមានការលំបាក ទិញអ៊ីវ៉ាន់មកលក់ថ្លៃ ដល់ពេលលក់ចេញថ្លៃ លក់មិនចេញ​ ពេលលក់ចេញធូរថ្លៃធ្វើលក់មិនចំណេញសល់លុយ ហើយខាតចូលដើម ប៉ុន្តែដោយសារតែមិនដឹងថារករបរអ្វីផ្សេងបើធ្លាប់លក់ដូរទីនេះមករាប់សិបឆ្នាំហើយ ចឹងហើយមានតែក្រាញននៀលនៅតែរកចឹងទៅ។ សូមស្ដាប់ការរៀបរាប់ទាំងស្រុងខាងក្រោមនេះ៖

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post