header ads

Sponsor

រឿងជំពាក់ប្រាក់គេមិនទាន់ស្ងប់ស្រួលបួលផងលេចធ្លាយព័ត៌មានថាតារាចម្រៀង ប៊ុត សីហា បានចាក់សាំងរថយន្តដោយឱ្យក្រដាសប្រាក់១០០ដុល្លារក្លែងក្លាយទៅគេដែលធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រតារាចម្រៀងរូបនេះមានការហួសចិត្តជាខ្លាំង ។ ប៉ុន្តែយ៉ាងណាពេលនេះតារាចម្រៀងរូបនេះបានប្រាប់ថានឹងឡាយវីដេអូនៅក្នុងល្ងាចថ្ងៃនេះដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមចូលរួមបញ្ចេញមតិគ្រប់គ្នា ។​

តារាចម្រៀងដែលមានដើមកំណើតមកពីខេត្តកំពង់ស្ពឺរូបនេះបានបង្ហោះសារថា«ល្ងាចនេះនឹង ឡាយជូនបងប្អូនម៉ោង៦ល្ងាច»។ការលើកឡើងរបស់តារាចម្រៀងដែលហ៊ុមព័ទ្ធទៅដោយរឿងអាស្រូវរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនចូលទៅខមិនជាហូរហែដោយខ្លះបានសួរចំៗថា«ម៉េចទៀតហើយ សីហា ឃើញគេផ្សាយចាក់សាំងឱ្យលុយកែ្លងក្លាយ?» ក្នុងនោះ ប៊ុត សីហា បាន  ឆ្លើយថាគេចង់បានចំនួនLike និង share គេធ្វើទៅបង។ខ្លះទៀតក៏បានលើកឡើងថា«កុំធ្វើអ្វីដែលបងប្អូនមិនចូលចិត្តនិងសង្គមស្អប់ខ្ពើម» «កុំឱ្យមានបញ្ហាដដែលកើតឡើងទៀតណាប្រូស្តាយសំឡេងខ្ញុំចូលចិត្តសំឡេងតាំងពីប្រឡងមកទាន់មានឱកាសកុំឱ្យ បាត់បង់ម្តងទៀតអី »។ ជាមួយគ្នានោះក៏មានការលើកទឹកចិត្តពីសំណាក់អ្នកគាំទ្ររបស់ ប៊ុត សីហា ផងដែរ ។

គេមិនទាន់ដឹងថាតើការចេញមុខឡាយវីដេអូនៅល្ងាចនេះរបស់តារាចម្រៀង ប៊ុត សីហា ជារឿងអ្វីឡើយ ។ព្រោះថាចុងក្រោយនេះលោកក៏បានជំពប់រឿងអាស្រូវជាបន្តបន្ទាប់ដែលមានដូចជាជំពាក់ប្រាក់គេមិនសង និងចាក់សាំងឱ្យប្រាក់ដុល្លារក្លែងក្លាយជាដើម ។ ប៉ុន្តែយ៉ាងណា ហ្វេន ហ្វេន សង្ឃឹមថាក្រោយការបកស្រាយរបស់ ប៊ុត សីហា អ្វីៗនឹងល្អប្រសើរឡើងវិញព្រោះដូចដឹងស្រាប់ហើយថាលោកក៏ជាតារាចម្រៀងដែលមានទឹកដមសំឡេងល្អម្នាក់ដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post