header ads

Sponsor

លោកPaing Takhon ដែលត្រូវបានគេស្គាល់ថាជាតារាសម្តែងល្បីឈ្មោះរបស់ មីយ៉ាន់ម៉ា បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាកាលពីពីរថ្ងៃមុនដើម្បីពិនិត្យមើលគម្រោងថតភាព យន្តថ្មីដែលចាយទុនរហូតដល់ទៅ១ លានដុល្លារឯណោះ ។ វត្តមានរបស់តារាសម្តែងប្រុសរូបនេះក៏ទទួលបានការស្វាគន៍យ៉ាងកក់ក្តៅពីសំណាក់លោក លៀក លីដា ចាងហ្វាងផលិតកម្ម អិលឌីនិងតារាប្រុសស្រីជាច្រើនដួង ។

លោក Paing Takhon បានធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ កាលពីល្ងាចថ្ងៃទី១៩ ខែមេសាឆ្នាំ ២០២៣ ដែលនេះជាដំណើរចេញក្រៅប្រទេសដំបូងបង្អស់របស់តារាសម្តែងល្បីល្បាញក្នុងតំបន់អាស៊ីនេះ ក្រោយពីប្រទេសរបស់លោកមានបញ្ហាវិបត្តិនយោ បាយកាលពេលកន្លងមក។ សម្រាប់ការមកប្រទេសកម្ពុជាលើកនេះគឺដើម្បីពិនិត្យមើលគម្រោងថតភាពយន្តដែលផលិតកម្មអិលឌីបានសហការជាមួយផលិតកម្មរបស់ប្រទេស មីយ៉ាន់ម៉ា ។

បើតាមគម្រោងតារាសម្តែងរូបសង្ហាម្នាក់នេះមានគម្រោងមកស្រុកខ្មែររយៈពេលមួយសប្តាហ៍។សម្រាប់ការបង្ហាញវត្តមានជាលើកដំបូងរបស់តារាសម្តែងលោក Paing Takhon ក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ម្ចាស់ផលិតកម្មអិលឌី និងតារាស្រីប្រុសជាច្រើនដួងដែលមានដូចជា សារាយ សក្ខណា លោក លឹម ជាឡាយ និងលោក ជា សុវណ្ណនរាហ៍ ជាដើម។

គេចាំបានថាកាលពីបីឆ្នាំមុនផលិតកម្មរបស់មីយ៉ាន់ម៉ា បានសហការជាមួយផលិតកម្មអិលឌីដោយគ្រោងថតភាពយន្តខ្នាតធំដែលចាយទុនអស់ប្រមាណជា១លានដុល្លារដោយមានតារាសម្តែងមីយ៉ាន់ម៉ាលោក Paing Takhon សម្តែងជាមួយបវរកញ្ញា ប៉ូ គីមថេងសុទ្ធធីតា ។ប៉ុន្តែយ៉ាងណាពេលនេះម្ចាស់ផលិតកម្មអិលឌីលោក លៀក លីដា បានឱ្យដឹងថាពេលនេះសាច់រឿងអាចនឹងកែកុននិងប្តូរចំណងជើងហើយតួអង្គក៏អាចនឹងផ្លាស់ប្តូរផងដែរ ។ តែលោករំពឹងថាការធ្វើដំណើរមកប្រទេសកម្ពុជារបស់តារាសម្តែងលោក Paing Takhon អាចនឹងមានលទ្ធផលល្អ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post