header ads

Sponsor

បង្ហាញរូបភាពអាក្រាតកាយដោយបាំងចានផ្លែឈើនូវចំណុចពិសេសមិនទាន់ស្ងប់ការរិះគន់ផងពេលនេះអ្នកច្នៃម៉ូដលោក ឯម រៀម បានបង្ហាញរូបភាពលែងខ្លួនទទេដោយពាក់មកុដអមដោយសារយ៉ាងចាក់ដោតដែលកាន់តែធ្វើឱ្យអ្នកលេងបណ្តាញសង្គមក្តៅមួយកម្រិតទៀត ។ ប៉ុន្តែយ៉ាងណារូបភាពនេះត្រូវបានហ្វេសប៊ុកលុបចោលទៅវិញ។

ចុងក្រោយនេះអ្នកច្នៃម៉ូដ ឯម រៀម ហាក់ទទួលរងការវាយប្រហារពីសំណាក់អ្នកលេងបណ្តាញសង្គមជាបន្តបន្ទាប់ ។តែយ៉ាងណាបណ្ឌិតដែលបានបញ្ចប់ការសិក្សាមកពីប្រទេសបារាំងរូបនេះហាក់មិនខ្វល់ខ្វាយចំពោះការវាយប្រហារនោះឡើយពោលលោកនូវតែបង្ហាញសកម្មភាពជាធម្មតានៅតាមបណ្តាញសង្គមដោយបន្តចែករំលែករូបភាពរបស់លោកប្លែកៗជាបន្តបន្ទាប់ ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះលោកបានបង្ហាញរូបភាពអាក្រាតកាយនៅក្នុងStory ហ្វេសប៊ុកដោយបាំងចានផ្លែឈើនៅត្រង់តំបន់ពិសេសតែប៉ុណ្ណោះ ។ រូបភាពមួយនេះក៏ទទួលរងការព្រលះពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន ។

ហាក់មិនរៀងនឹងការរិះគន់អ្នកច្នៃម៉ូដនិយមលេងម៉ូដកែងស្បែកជើងខ្ពស់ៗរូបនេះបានបង្ហាញរូបភាពលែងខ្លួនទទេរដោយពាក់មកុដលំអរលើក្បាលភ្ជាប់ដោយសំណេរថា«ឈឺក្បាលទៀតហើយនេះជាសម័យឌីជីថលមានរឿងជាច្រើនដែលបងប្អូនស្មានមិនដល់ថានឹងកើតឡើងដូចជារឿងឃ្លោកលិចអំបែងអណ្តែត...»។

ប៉ុន្តែយ៉ាងណារូបភាពសិចស៊ីរបស់លោក ឯម រៀម ត្រូវបានហ្វេសប៊ុកលុបចោលដោយខុសគោលកាណ៍ដែលបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបានចូលរួមខមិនចំពោះរូបលោកគ្រប់ៗគ្នាថា«ពេលខ្លះបងគួរតែស្ដាប់មតិមហាជនខ្លះ មិនមែនគ្រប់គ្នាសុទ្ធតែជាន់បន្លិចបងនោះទេ រឿងខ្លះទង្វើខ្លះគឺបងអ្នកជាអ្នកជាន់បន្លិចខ្លួនឯង ស្រុកខ្មែរកុំឌឺកុំផ្គើនជាមួយហ្វេនណាបង តាមជាន់បងអោយបាត់ខ្លួនឈឹងដូចបណ្ឌិតម្ចាស់ពាក្យ អ្នកក្រលូវហើយ»«ជូនកាលយើង sexy ពេកសូម្បី facebookក៏មិនអាចទទួលយកបានដែរ» «ទទួលស្គាល់ខ្លះទៅថាពេលខ្លះវាខុសទំនងអត់របៀបខ្លាំងខ្ញុំក៏ជាអ្នកគាំទ្របងដែរតែមួយរយៈនេះបងផុសរូបដូចជាលើសពីមុនខំកាន់ជើងទោះមើលទៅរាងឆ្គងក៏នៅតែលំអៀងទៅបងដែរ ដល់យូរទៅបងឯងលេងស្រាតចឹងវិញមិនដឹងគួរនិយាយមិចអោយសមទេខុសហើយមិនប្រយត្ន័បែរជាឌឺគេផ្គើនគេវិញទៀតអស់និយាយ»។

ដ្បិតមានការចូលទៅខមិនខ្លាំងៗបែបនេះក្តី តែលោក ឯម រៀម មិនបានឆ្លើយតបអ្វីឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post