header ads

Sponsor

ក្រោយទទួលបាន Top8 Miss Queen Cambodia 2023 អន្ទិត កក្កដា សុភ័ណ្ឌ កាន់តែមានទីផ្សារការងារជាបន្តបន្ទាប់ហើយពេលនេះដែរ កក្កដា សុភ័ណ្ឌ ក៏មានឱកាសទទួលបានការថត រឿងភាគជាលើកទីមួយនៅស្ថានីយទូរទស្សន៍បុស្តិលេខ៥ទៀតផង។ ការបង្ហាញវត្តមាននៅក្នុងរឿងភាគរបស់ កក្កដា សុភ័ណ្ឌ បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនមានការរីករាយនិងជូនពរឱ្យអន្ទិតរូបនេះទទួលបានភាពជោគជ័យនៅក្នុងការងារសិល្បៈរបស់ខ្លួន។

គេចាំបានថាដើម្បីបានសម្រេចបំណងរបស់ខ្លួន កក្កដា សុភ័ណ្ឌ បានចូលរួមប្រកួត Miss Queen Cambodia 2023 បើទោះទទួលបានការរិះគន់ពីររូបរាងរបស់ខ្លួនពីសំណាក់អ្នកលេង បណ្តាញសង្គមភាគច្រើនក៏ដោយ ។ ដើម្បីឱ្យកាន់តែទទួលបានការចាប់អារម្មណ៍បន្ថែមទៀត កក្កដា សុភ័ណ្ឌ បានសម្រេចកែបន្ថែមដើមទ្រូងមកជាមនុស្សស្រីក្នុងពេលប្រកួតបវរកញ្ញាភេទទីបីកាលពីមួយរយៈមុន ហើយជាលទ្ធផល កក្កដា សុភ័ណ្ឌ ក៏ទទួលបានតំណែងលំដាប់រងទី8នៅក្នុងការប្រកួតប្រជែងនៅក្នុងកម្មវិធីមួយនេះ ។

បើទោះមិនទទួលបានជ័យលាភីម្ចាស់មកុដនៅក្នុងកម្មវីធីប្រលង Miss Queen Cambodia 2023 ក៏ពិតមែន តែក្រោយពេលបានកែបន្ថែមដើមទ្រូងដូចមនុស្សស្រីនោះ កក្កដា សុភ័ណ្ឌ កាន់តែមានភាពជឿជាក់ចំពោះសម្រស់របស់ខ្លួនដោយទទួលបានការថតស្ប៉តនិងតំណាងឱ្យផលិតផលមួយចំនួនដោយបញ្ជាក់ថាបានទទួលតម្លៃខ្លួនគួរសមថែមទៀត ។

ថ្មីៗនេះ កក្កដា សុភ័ណ្ឌ ក៏មានឱកាសទទួលបានការថតរឿងជាលើកដំបូងឱ្យស្ថានីយទូរទស្សន៍បុស្តិលេខ៥ ដែលបានចាប់ផ្តើមក្រុងពាលីនៅក្នុងថ្ងៃទី ២៤នេះផងដែរ។ ក្នុងនោះ កក្កដា សុភ័ណ្ឌ មិនទាន់បានបញ្ជាក់ថាខ្លួនទទួលបានតំណែងអ្វីនៅក្នុងរឿងភាគទូរទស្សន៍ដែលមានចំណងជើងថា«ផ្កាយពេជ្រ»នេះឡើយ។ កាន់តែមានយីអ៊ុន កក្កដា សុភ័ណ្ឌ កាន់តែមានជីវភាពធូរធារដោយបានទិញរថយន្តថ្មីស្រឡាងជិៈហើយថែមទាំងមានចាត់ចែងផ្ទាល់ខ្លួនថែមទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post