header ads

Sponsor

សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងការឡាយវីដេអូព័ត៌មានមិនពិតរបស់ផេកហ្វេសបុកមួយឈ្មោះ Pey pey ly (Peypey ly) និយាយបំភ្លើសខុសពីការពិត បំពុលបរិយាកាសសង្គម ជាករណីគ្រោះថ្នាក់ចរាចរណ៍ដោយការបេីកបរខ្វះការប្រុងប្រយ័ត្ន បែរជានិយាយថាជាករណីប៉ុនប៉ងមនុស្សឃាតទៅវិញ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសង្គម

បន្ទាប់ពីកើតហេតុភ្លាមៗ មន្ត្រីជំនាញនគរបាលចរាចរណ៍ផ្លូវគោក បានចុះធ្វេីការត្រួតពិនិត្យនៅកន្លែងកើតហេតុ និងបានធ្វេីការវាស់វែងតាមជំនាញ បញ្ជាក់ថាជាករណីគ្រោះថ្នាក់​ចរាចរណ៍ មិនមែនជាករណីប៉ុនប៉ងមនុស្សឃាត ដូចការបង្ហោះវីដេអូឡាយរបស់ផេកហ្វេសបុករបស់ឈ្មោះ  ធី សុខា ហៅ ប៉ីប៉ីលី នោះឡើយ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសជម្រាបជូនសាធារ:ជនទាំងអស់ឲ្យបានជ្រាបថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២០:២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្ត និងរថយន្ត ត្រង់ចំណុចខាងកេីតសាលាសង្កាត់រលួស លេីផ្លូវ១០៤  ស្ថិតក្នុងភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ  រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្សម្នាក់រងរបួស និងបណ្តាលឲ្យខូចខាតសម្ភារៈធ្ងន់ធ្ងរ (រថយន្តទាំង២) ។
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post