header ads

Sponsor

កាលពីដើមខែមេសាកន្លងទៅថ្មីៗនេះអតីតពិធីការិនីនៅស្ថានីយទូរទស្សន៍ស៊ីធីអិន ផូ មុនីពៅ បាននាំស្វាមីជនជាតិបារាំងនិងកូនប្រុសមកចូលរួមនៅក្នុងពិធីមង្គលការក្មួយប្រុសនៅស្រុកកំណើតក្រោយពីអ្នកនាងខកខានមកលេងអស់រយៈពេលជាច្រើនឆ្នាំដោយសារវិបត្តិជំងឺកូវីដ។ អ្វីដែលកត់សម្គាល់ទោះមានវ័យច្រើននឹងបានចេញទៅរស់នៅបរទេសជាច្រើនឆ្នាំ តែអតីតពិធីការិនីធ្មេញច្រពើសរូបនេះនៅតែមានសម្រស់ ផូរផង់ហើយរូបរាងក៏ស្លីមស្អាតផងដែរ។

ផូ មុនីពៅ និងស្វាមីរួមទាំងកូនប្រុសបានមកលេងស្រុកកំណើតនិងចូលរួមពិធីមង្គលការក្មួយប្រុសរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណាះអ្នកនាងនិងស្វាមីត្រូវត្រឡប់ទៅប្រទេសអូស្តា្រលីវិញ ។ ស្ថិតក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណីជាលក្ខណៈគ្រួសារក្នុងកម្មវិធីមង្គលការក្មួយប្រុស អតីតពិធីការិនីដែលមានឈ្មោះបោះសំឡេងកាលពីជាង ១០ឆ្នាំមុននេះនៅតែមានសម្រស់ស្អាតនិងទាក់ទាញមិនប្រែប្រួលពីមុនឡើយ ។ ដោយឡែកស្វាមីរបស់អ្នកនាងលោក Eric Boissoneau និងកូនប្រុស Alexis Boissoneau ក៏ស្រស់សង្ហាមិនធម្មតាដែរនៅក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ។

ដ្បិតបានចាកចេញពីអាជីពជាពិធីការិនីប្រមាណជាង ១០ឆ្នាំក្តី តែអតីតពិធីការិនីរូបនេះនៅតែទទួលស្គាល់ថាអ្នកនាងនៅតែស្រឡាញ់អាជីពមួយនេះ តែយ៉ាងណាអ្នកនាងគ្មានបំណងមកប្រឡូកការងារនេះវិញឡើយ ។ ប៉ុន្តែយ៉ាងណាមួយរយៈខាងមុខទៀត អ្នកនាងអាចនឹងមកលេងស្រុកកំណើតបានញឹកញាប់ដោយសារស្វាមីបានមកធ្វើការនៅស្ថានទូតបារាំងប្រចាំនៅប្រទេសវៀតណាម ។

គួរបញ្ជាក់ថា ផូ មុនីពៅ បានបញ្ចប់ភាពនៅលីវកាលពីដើមឆ្នាំ ២០១១ ជាមួយស្វាមីជាជនជាតិបារាំងនឹងជាមន្ត្រីធ្វើការនៅស្ថានទូតហើយមកដល់ពេលនេះអ្នកនាងក៏ទទួលបានកូនប្រុសដែលមានវ័យប្រមាណជា៥ឆ្នាំដែលមានមុខមាត់ស្រស់សង្ហាកាត់ដូចលោក Eric Boissoneau ជា ប៉ាប៉ាតែម្តង ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post