បើទោះតារាជាច្រើនបានបង្ហាញមុខគូស្នេហ៍របស់ខ្លួនដោយមិនមានការលាក់លៀមក្តី តែសម្រាប់តារាសម្តែងរូបស្រស់ ជេស៊ីកា ហាក់មិនទាន់មានភាពក្លាហានក្នុងការបង្ហាញអត្តសញ្ញាណគូស្នេហ៍របសខ្លួនជាសាធារណៈឡើយដោយនាងមានហេតុផលផ្ទាល់ខ្លួនមួយនេះ ។
ចូលប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំ ជេស៊ីកា ហាក់មិនទាន់បើកបង្ហាញបេះដូងរបស់ខ្លួននៅឡើយទេ ប៉ុន្តែមួយរយៈមុនមានការសង្ស័យថានាងមានទំនាក់ទំនងពិសេសជាមួយតារាចម្រៀងមាឌតូចល្អិត សូ វិចិត្រ ក្រោយពួកគេបានសម្តែងបទចម្រៀងរួមគ្នា ។
អ្វីដែលគួរឱ្យកត់ សម្គាល់ថ្មីៗនេះស្រីស្អាតដែលនិយមលេងស្ទីលសិចស៊ី ជេស៊ីកា បានបង្ហាញរូបភាពកាន់បាច់ផ្កាកូលាបមួយបាច់ធំយ៉ាងស្រស់ស្អាតភ្ជាប់ដោយសារដែលមានអត្ថន័យថា«ឲ្យតែស្រលាញ់គ្នាច្បាស់លាស់ ទោះPrivateក៏បាន...»«ស្រឡាញ់មនុស្សម្នាក់ ស្រឡាញ់ក្នុងចិត្តក៏គ្រប់គ្រាន់ហើយ...»។ សារជាបន្តបន្ទាប់របស់តារាសម្តែងសម្បុរស្រអែមរូបនេះសរបញ្ជាក់ថានាងមានដៃគូហើយគ្រាន់តែមិនចង់បង្ហាញជាសាធារណៈដូចគូអ្នកដទៃ។
ជេស៊ីកា ដែលមានឈ្មោះពិតប្រាកដថា តាន់ សុផា នោះត្រូវបានគេចាត់ទុកថាជាតារាដែលមានប្រជាប្រិយភាពនៅក្នុងចំណោមតារាល្បីស្រីប្រុសជាច្រើនដួង ។ មិនតែប៉ុណ្ណាះតារារូបនេះក៏មិនសូវរូញរានៅក្នុងការថតឈុតស្នេហាបែបព្រឺព្រួចប៉ុន្មានឡើយ ។ កន្លងមកនាងក៏ធ្លាប់ទទួលរងការរិះគន់ក្រោយបង្ហាញរូបភាពស្រើបស្រាលជាមួយតារាសម្តែងប្រុសរូបសង្ហា ប៉ែន ភ័ក្រ្តសុធារិទ្ធ ៕