តារាចម្រៀងរៀមច្បង ម៉េង កែវពេជ្ជតា ជាមួយកូនស្រីពៅបណ្តូលចិត្ត បានបង្ហាញវត្តមានក្នុងពហុកីឡដ្ឋានជាតិមរតកតេជោនៅរសៀលថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៣នេះ ជាមួយនឹងការលើកឡើងយ៉ាងភ្ញាក់ផ្អើល ក្រោយភ្ជាប់រូបជាមួយនឹងតារាចម្រៀងរ៉េបវណ្ណដា។
តាមរយៈរូបថត២សន្លឹក ដែលមានវត្តមានចម្រៀងរៀមច្បង និងកូនស្រី ជាមួយនឹងតារាចម្រៀងវណ្ណដា និងឡូរ៉ា ម៉ម ភ្ជាប់ជាមួយនឹងសំណេរ សរសើរពេញមាត់ថាវណ្ណដា និងឡូរ៉ា ជាតារាចម្រៀងគួរឲ្យស្រឡាញ់។
តារាចម្រៀងរៀមច្បង ម៉េង កែវពេជ្ជតា បានរៀបរាប់ថា ៖ «និស្ស័យច្បាស់ក្រឡែត! ប្អូន វណ្ណដា និង ប្អូនស្រី Lora អ្នកទាំងពីរ ពិតជាគួរឱ្យស្រឡាញ់រហូតមក»៕