header ads

Sponsor

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមានចាប់អារម្មណ៍ និងបានកាត់តរូបភាពប្លែកៗផ្សេងៗ ទាក់ទិនទៅនឹងកំណាត់ផ្លូវមួយខ្សែ ដែលមានខូងរូងជាដុំតូចៗ ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជុំវិញនឹងងបញ្ហានេះដែរ ខាងរដ្ឋបាលសង្កាត់ក្រាំងធ្នង់ បានធ្វើការបញ្ជាក់ច្បាស់ៗបែបនេះថា ៖

«ផ្លូវលេខ ១៩៦២ ដែលមានប្រវែងជាង ២៩២១ ម ចាប់ពីការាស់សាំងតូតាល់ ក្នុងសង្កាត់គោកឃ្លាង មកទល់ វត្តក្រាំងធ្នង់ ក្នុងសង្កាត់ក្រាំងធ្នង់ មានការខូចខាតយ៉ាងធ្ងន់ធ្ងរ ពិសេសមានជង្ហុក សម្បូរសំបុកមាន់ និងការរបើកប៉ើងថ្មជាផ្ទាំងៗ ដែលបង្កឱ្យមានការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ។

ស្របជាមួយការសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ក្រាំងធ្នង់ ផងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបំពេញតាមសំណូមពររបស់ប្រជាពលរដ្ឋដោយបានធ្វើការជួសជុល និងកសាងផ្លូវនេះជាថ្មីឡើងវិញទាំងស្រុង ព្រមទាំងបានពង្រីកផ្ទៃផ្លូវឱ្យធំជាងមុនរហូតដល់១៤ ម៉ែត្រ ហើយការបុកចោះដូចបងប្អូនបានឃើញនេះ គឺដើម្បីយកបេតុងចាស់ចេញ ក្នុងគោលបំណងកិនបង្ហាប់ផ្ទៃខាងក្រោម ដើម្បីចាក់បេតុងថ្មីដែលមានកម្រាស់ ២ តឹក ឱ្យបានរឹងមាំតាមស្តង់ដា លក្ខណៈបច្ចេកទេស សូមបងប្អូនមេត្តាយោគយល់ និងជ្រាបពីការពិត សូមកុំបំភ្លៃព័ត៌មាននាំឱ្យមានការយល់ច្រឡំ សូមអរគុណ»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post