header ads

Sponsor

បើទោះបីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះវីដេអូនឹងសារដាក់ឈ្មោះចំៗមកលើខ្លួនក៏ពិតមែន តែតារាចម្រៀងដែលកំពុងមានប្រជាប្រិយភាពខ្លាំងលោក វណ្ណដា ហាក់មិនចាប់អារម្មណ៍ខ្វល់ខ្វាយឬតបតអ្វីឡើយ ។ ជាក់ស្តែងថ្មីៗនេះលោកបានបង្ហាញរូបភាពចេញមុខតែមួយចំហៀង តែទទួលបានការពេញចិត្តពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនម៉ឺននាក់ឯណោះ ។

ដ្បិតមានរឿងរ៉ាវផ្ទុះកក្រើកពេញបណ្តាញសង្គមទាក់ទងជាមួយនឹងខ្លួនក្តី តែតារាចម្រៀង វណ្ណដា បានរក្សាភាពស្ងប់ស្ងាត់មិនប្រតិកម្មអ្វីទាំងអស់ដែលកាន់តែធ្វើឱ្យអ្នកគាំទ្ររបស់លោកមានការពេញចិត្តចំពោះតារាចម្រៀងរូបនេះជាខ្លាំង ។

អ្វីដែលចាប់អារម្មណ៍តារាចម្រៀង រ៉េប រូបនេះបានបង្ហោះរូបភាពមួយសន្លឹកធ្វើព្រងើយដោយថតបញ្ចេញតែមួយចំហៀយមុខប៉ុណ្ណោះតែបើនិយាយពីសន្ទុះនៃការពេញចិត្តចំពោះរូបលោកពិតជាខ្លាំងមិនធម្មតា ពោលទទួលបានចំនួនអ្នកពេញចិត្តរហូតដល់ទៅ ជិត៤០ម៉ឺននាក់។ ក្នុងនោះក៏មានការបញ្ចេញមតិជាច្រើនចំពោះរូបភាពមួយសន្លឹករបស់ វណ្ណដា ក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហាញការមិនពេញចិត្តចំពោះរូបលោក ។

អ្វីដែលគួរឱ្យអស់សំណើចរូបភាពមួយសន្លឹករបស់ វណ្ណដា ក៏ត្រូវបានបុគ្គលល្បីៗមួយចំនួន ចូលបញ្ចេញមតិលេងសើចចំពោះពាក្យថា MMO ដែលសូម្បីតែលោក ថមមី ប្តីតារាចម្រៀង សួស វីសា ក៏បានចូលទៅបញ្ចេញមតិចំពោះរូបភាពមួយសន្លឹករបស់តារាចម្រៀងរ៉េប រូបនេះដែរ ។ក្នុងនោះក៏មានការលើកឡើងពីឥទ្ធិពលរបស់តារាចម្រៀងរូបនេះដែលទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់មហាជនជាច្រើនបែបនេះតាមរយៈសមត្ថភាពរបស់លោកយ៉ាងពិតប្រាកដនាពេលកន្លងមក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post