ខេត្តតាកែវ៖ នគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃា..តកម្មចា..ក់សម្លា..ប់រវាងកូនបំណុល នៅភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ក្រោយកើតហេតុកាលពីយប់ថ្ងៃទី១ ខែ ឧសភា ឆ្នាំ ២០២៣។
យោងតាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាសប្រាប់អ្នកសារព័ត៌មាន ឱ្យដឹងនៅថ្ងៃទី០៣ ខែឧសភានេះថា ដោយមានការចង្អុលបង្ហាញពី ស្នងការនគរបាលខេត្ត និងមានការចុះដឹកនាំស្រាវជ្រាវផ្ទាល់ពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ជួប លីណា ហៅណែត ភេទស្រី អាយុ ២៣ឆ្នាំ បានធ្វើសកម្មភាពចាក់សម្លា...ប់ ជនរងគ្រោះឈ្មោះ ខេង ស្រី ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
ស..ពជនរងគ្រោះ ត្រូវបានជនសង្ស័យយកកាំបិតចុងស្រួច ចាក់ចំនួន ៦ កាំបិត បណ្តាលឲ្យបាត់ប..ង់ជីវិ..តក្នុងចម្ការស្លឹកគ្រៃ ។
នៅកន្លែងកើតហេតុបន្សល់ទុកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CV 0701 របស់ជនរងគ្រោះ,កាំបិតចុងស្រួច ដងពណ៌ខ្មៅផ្លែប្រវែង ២០ស.ម ចំនួន១ កូនសោម៉ូតូចំនួន ១ ស្បែកជើងស៊ក១ចំហៀងពណ៌ខ្មៅ ។
បច្ចុប្បន្នកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស កំពុងកសាងសំណុំរឿងតាមនីតិវិធី រីឯប្ដីរបស់ជនសង្ស័យ ឈ្មោះ សួន ស៊ីថា អាយុ ៣៤ឆ្នាំ កំពុងស្ថិត ក្រោមការស្រាវជ្រាវតាមដាន របស់សមត្ថកិច្ច៕