header ads

Sponsor

ក្នុងនាមជាតារាចម្រៀងរៀមច្បងអ្នកនាង ម៉េង កែវពជ្ជតា បានបង្ហាញនូវការស្រឡាញ់ពេញចិត្តពេញថ្លើមចំពោះតារាចម្រៀង វណ្ណដា ។ យ៉ាងណាមិញតារាចម្រៀង ម៉េង កែវពេជ្ជតា ក៏បានលើកសរសើរចំៗចំំពោះតារាចម្រៀងរ៉េបរូបនេះជាសាធារណៈថែមទៀត។

ខណៈកំពុងមានការរិះគន់ថាតារាចម្រៀង វណ្ណដា មិនប្រើឥរិយាបថសំពះបែបខ្មែរកាលពីប៉ុន្មានថ្ងៃមុននោះពេលនេះកាន់តែច្បាស់ក្រោយតារាចម្រៀង ម៉េង កែវពេជ្ជតា បានចេញមុខសរសើរដល់ វណ្ណដា ក្រោយពីបានជួបគ្នាជាបន្តបន្ទាប់នាពេលថ្មីៗនេះ ។ យ៉ាងណាមិញមុននេះបន្តិច ម្ចាស់បទ«ស្នេហ៍ប្រុសង៉ក់ង»រូបនេបានបង្ហោះរូបភាពជាមួយតារាចម្រៀង វណ្ណដា រួមនឹងសារភ្ជាប់ជាមួយថា«Vann Da ជាតារាចម្រៀងយុវវ័យល្បីខ្លាំងផ្នែក​ Rap ។

ក្រៅពីមានទេពកោសល្យល្អផ្តាច់ហើយ​ គាត់នៅមានអត្តចរិតថ្លៃថ្នូរ​ ចេះដាក់ខ្លួន​ មិនឆ្មើង​ មិនរើសអើង​ មិនក្រអឺតក្រទម​ ។ ចំនុចសំខាន់មួយទៀតគឺគាត់ចេះនឹកឃើញលើកស្ទួយវប្បធម៌ខ្មែរ​ និងសិល្បករបុរាណចាស់ៗ​ ។ ទាំងនេះគ្រប់គ្រាន់អោយខ្ញុំ​ និងអ្នកផ្សេងសរសើរបានហើយ​»។

នេះជាលើកទីពីរដែលតារាចម្រៀង ម៉េង កែវពេជ្ជតា ក៏បានចេញមុខសរសើរចំពោះសមត្ថភាព ក៏ដូចជាអាកប្បកិរិយារបស់តារាចម្រៀងរ៉េបដែលកំពុងមានឈ្មោះល្បីរូបនេះ ។ ការលើកឡើងរបស់តារាចម្រៀង ម៉េង កែវពេជ្ជតា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការពេញចិត្តហើយលើកឡើងថាពិតជាតារាចម្រៀងរៀមច្បងដែលគួរឱ្យគោរព ហើយខ្លះទៀតថែមទាំងចង់ឱ្យកូនស្រីរបស់អ្នកនាង ម៉េង កែវពេជ្ជតា អូនផ្អែម ច្រៀងរួមគ្នាជាមួយ វណ្ណដា ថែមទៀតផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post