header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះស្រីស្អាតសាច់សខ្ចី សេង សុខឃីម បានបង្ហាញវីដេអូកាលរូបនាងនៅផ្អែមល្ហែមជាមួយតារាចម្រៀង នាយចឺម ជាសង្សារ ដែលធ្វើឱ្យអ្នកលេង បណ្តាញសង្គមមានការងឿងឆ្ងល់ដោយខ្លះគិតថាអ្នកទាំងពីរត្រូវរ៉ូវគ្នាវិញ។ ជាមួយគ្នានោះសេង សុឃីម បានទម្លាយពីទំនាក់ទំនងជាមួយ នាយចឺម ជាថ្មីក្រោយចែកផ្លូវគ្នាជាច្រើនខែ   មក។

គិតមកដល់ពេលនេះប្រមាណជាជិតមួយឆ្នាំហើយដែលតារាសម្តែងសាច់សខ្ចី សេង សុខឃីម បានប្រកាសបែកផ្លូវជាមួយបុរសមានមន្តស្នេហ៍ នាយចឺម ។ប៉ុន្តែថ្មីៗនេះគេបានឃើញស្រីស្អាតរូបនេះបានបង្ហោះវីដេអូជាមួយ នាយចឺម កាលពួកគេនៅជាសង្សារនឹងគ្នាដោយបញ្ជាក់ថា «អនុស្សាវរីយ៍ល្អៗខ្ញុំនិងចាំទុកពេលនេះត្រឹមជាបងប្រុស គឺល្អបំផុតហើយ»។ការលើកឡើងរបស់ សេង សុខឃីម បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការលើកឡើងថាអ្នកទាំងពីរគួរតែចាប់ផ្តើមសារជាថ្មី ហើយខ្លះទៀតថាមិត្តភាពអាចក្លាយជាស្នេហា តែស្នេហាមិនអាចក្លាយជាមិត្តភាពបានទេ ។ ប៉ុន្តែ សេង សុខឃីម បានអះអាងថា ពេលនេះរវាងនាង និង នាយចឺម ពិតជាធ្វើបានហើយ ។

ចាប់តាំងពីបែកជាមួយ សេង សុខឃីម មក តារាចម្រៀង នាយចឺម មិនដែលបង្ហាញរូបភាពផ្អែមល្ហែមជាមួយនារីណាម្នាក់ជាសាធារណៈឡើយ ។បើទោះកន្លងមកនាយធ្លាប់មានងារជាបុរសសម្បូរស្នេហ៍ក្តី ។អ្វីដែលគួរឱ្យសរសើរក្រោយបែកគ្នា នាយចឺម នឹង អតីតនៅតែបន្តរាប់អានគ្នាជាធម្មតាដោយមិនមានការខឹងសម្បារឬគំគួនអ្វីឡើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post