header ads

Sponsor

ថ្មីៗនេះតារាសម្តែងសម្បុរស្រអែមស្រស់ ពេជ្រ ចរណៃ បានបង្ហាញអារម្មណ៍សោកស្តាយនឹងបានចេញមុខបកស្រាយពីមូលហេតុមួយចំនួនដែលនាងមិនមានវត្តមាននៅក្នុងកម្មវិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក៏ដូចជាការប្រកួតក្បាច់គុនល្បុក្កតោនៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។

ពេជ្រ ចរណៃ ត្រូវបានគេស្គាល់ថាជាតារាដែលមានជំនាញក្បាច់គុនល្បក្កតោដែលមានប្រជាប្រិយភាពនិងសមត្ថភាពម្នាក់។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រងឿងឆ្ងល់នោះតារាស្រីរូបនេះបែរជាមិនមានវត្តមាននៅក្នុងកម្មវិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមក៏ដូចជាចូលរួមប្រកួតក្បាច់គុនល្បក្កតោនៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២នេះទៅវិញ ។ ដើម្បីឱ្យអស់ចម្ងល់តារាស្រីរូបនេះបានចេញមុខបកស្រាយនិងបង្ហាញការសោកស្តាយក៏ដូចជាសុំទោសដល់អ្នកគាំទ្រ ដែលនាងមិនមានវត្តមាននៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ។

ពេជ្រ ចរណៃ បានរៀបរាប់ថាមូលហេតុដែលនាងមិនមានវត្តមាននៅក្នុងការព្រឹត្តិការណ៍បើកស៊ីហេ្គមលើកទី ៣២ ក៏ដូចជាការប្រកួតក្បាច់គុនល្បុក្តតោដោយសារនាងមិនមានលក្ខខណ្ឌគ្រប់គ្រាន់ ក្នុងការចូលរួមប្រកួតប្រជែងព្រោះនាងមិនមែនជាកីឡាជម្រើសជាតិ ។

ប៉ុន្តែយ៉ាងណាតារាសម្តែងរូបនេះបានប្រាប់ថា កន្លងមកនាងបានព្យាយាមខិតខំប្រឹងប្រែងហ្វឹកហាត់ព្រោះចង់មានវត្តមាននៅក្នុងការប្រកួតកីឡាស៊ីហ្គេម។ជាក់ស្តែងកន្លងមកបើទោះក្បាច់គុនល្បក្កតោនាងមិនមានលក្ខណៈគ្រប់គ្រាន់ តែនាងបានដាក់ពាក្យចូលរួមប្រកួតកីឡាថ្នាក់ជាតិផ្នែកថ្វាយបង្គំគ្រូខាងគុនខ្មែរដើម្បីមានឱកាសបានចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី ៣២នេះ ប៉ុន្តែជាលទ្ធផលការប្រកួតត្រូវបានរំសាយដោយនាងមិនមានដៃគូ តែកាលណោះខាងថ្នាក់ដឹកនាំបាននិយាយប្រាប់ថាឱ្យនាងប្រឹងប្រែងហ្វឹកហាត់ព្រោះនាងជាជម្រើសទីមួយដែលត្រូវចូលរួមប្រកួតនៅក្នុងការប្រកួតកីឡាស៊ីហ្គេមនៅក្នុងវិញ្ញាសា ប្រកួតថ្វាយបង្គំគ្រូនេះ។ ប៉ុន្តែយ៉ាងណាមកដល់ថ្ងៃប្រកួតកីឡាស៊ីហ្គេមនាងមិនបានឃើញគេទំនាក់ទំនងមកឡើយ បើទោះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នេះមាន វិញ្ញាសាថ្វាយបង្គំគ្រូក្តី។

ទោះបីជាយ៉ាងនេះក្តី ពេជ្រ ចរណៃ ប្រាប់ថាខ្លួននឹងព្យាយាមផ្សព្វផ្សាយក្បាច់គុនល្បក្កតោក៏ដូចជាព្យាយាមហ្វឹកហាត់បន្ថែមទៀតដើម្បីមានឱកាសចូលរួមសម្តែងនៅក្នុងកម្មវិធីលើកក្រោយៗជាបន្តទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post