header ads

Sponsor

ក្រោយពីទន្ទឹងរង់ចាំអស់មួយថ្ងៃមកពេលនេះបទចម្រៀងរបស់តារាចម្រៀងរបស់ វណ្ណដា បានបង្ហោះនៅក្នុងផេកផ្លូវការរបស់លោកទៅតាមគម្រោង។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះត្រឹមតែរយៈពេលមួយម៉ោងបទនេះមានអ្នកពេញចិត្តនិងស៊ែជាច្រើនហើយចំនួនអ្នកចូលទស្សនាក៏ច្រើនដល់ទៅរាប់ម៉ឺនដងដែលអាចសន្និដ្ឋានថាលោកជាតារាចម្រៀងដែលមានឥទ្ធិពលមិនធម្មតាឡើយ ។ 

«ROCKSTAR (HOT BOY II)» គឺជាចំណងជើងបទចម្រៀងរបស់តារាចម្រៀងរ៉េបដ៏ល្បី វណ្ណដា ដែលបានបង្ហោះជាផ្លូវការវេលាម៉ោង ៩យប់ថ្ងៃទី ២៦ កន្លងទៅ ។ អ្វីដែលកត់សម្គាល់ត្រឹមរយៈពេលមួយម៉ោងប៉ុណ្ណាះបទចម្រៀងមួយបទនេះទទួលបានការចូលទស្សនាពីសំណាក់មហាជនដល់ទៅ1 ឯណោះ ។ ដោយឡែកចំនួនខមិននឹងការ Like ដលទៅជាង100K ដែលជាចំនួនច្រើនលើសលុបដែលគេកម្រឃើញបទចម្រៀងរបស់តារាចម្រៀងរូបណាផ្ទុះខ្លាំងបែបនេះក្នុងរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណាះ ។ ក្នុងនោះក៏មានការលាន់មាត់សរសើរថាបទចម្រៀងរបស់ វណ្ណដា ពិតជាមានឥទ្ធិពលខ្លាំងមិនធម្មតាឡើយ ។

មានការលាន់មាត់សរសើរពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនថាមួយបទនេះពិតជា អ៊េម និងញាក់ខ្លាំងមិនធម្មតាឡើយ ។ វណ្ណដា កំពុងត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលមានឈ្មោះល្បីល្បាញទាំងនៅក្នុងស្រុកនិងប្រទេសជិតខាង ជាពិសេសកន្លងមកជនបរទេសមួយចំនួនថែមទាំងចេះច្រៀងបទចម្រៀងរបស់ វណ្ណដា យ៉ាងស្ទាត់ជំនាញថែមទៀតផង ។ ក្រៅពីតារាចម្រៀងលោកក៏កំពុងត្រូវប៉ាន់ក្នុងការថតស្ប៉តពាណិជ្ជកម្មធំៗជាច្រើនដោយទទួលបានតម្លៃខ្លួនខ្ពស់កប់ពពកថែមទៀតផង៕  
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post