header ads

Sponsor

មានការចាប់អារម្មណ៍និងលាន់មាត់សរសើរគ្រប់គ្នាពីសំណាក់អ្នកគាំទ្រក្រោយពីបានឃើញសម្រស់យ៉ាងស្រស់ស្អាតនិងជឿជាក់របស់តារាសម្តែង អូនផ្កាយ ក្នុងឈុតយ៉ាងទាក់ទាញបង្អួតសម្រស់ផ្ទៃពោះប្រមាណជា ៥ខែទៅហើយ ។

ដោយសារពោះខ្ទាតធំ  អូនផ្កាយ មិនបានទទួលការងារសម្តែងទេ នាងងាកមកលក់ផលិត ផលរក្សាសម្រស់ជាមួយស្វាមីតាមអនឡាញ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍តារាសម្តែងស្រីរូបនេះនៅតែមានសម្រស់ស្អាតមិនប្រែប្រួល ខណៈពោះកាន់តែខ្ទាតធំទៅហើយក្តី។ យ៉ាងណាមិញថ្មីៗនេះ អូន ផ្កាយ បានសម្ញែងក្បាលពោះបង្អួតសម្រស់នៅមុខកាម៉ារ៉ាយ៉ាងជឿជាក់ក្នុងឈុតប៊ីគីនី ឃើញហើយពិតជាទាក់ទាញមិនធម្មតា ។

មិនមានអ្វីចម្លែកទេសម្រាប់ការលេងស្ទីលសិចស៊ីបែបនេះ ព្រោះដូចដឹងស្រាប់ហើយថា អូនផ្កាយ ជាតារាដែលចំណូលចិត្តលេងស្ទីលបែបចិត្តល្អបែបនេះដោយមិនខ្វល់ពីការរិះគន់អ្វីឡើយ ហើយស្វាមីរបស់នាងទៀតសោតក៏មិនមានការហាមឃាត់ឬប្រចណ្ឌអ្វីដែរ ។

ពេលនេះដែរ អូនផ្កាយ និងកូនក្នុងផ្ទៃមានសុខភាពល្អជាធម្មតា ដែលនាងតែងតែទៅតាមដានសុខភាពនៅមន្ទីរពេទ្យឯកជនល្បីមួយនៅក្នុងស្រុក ។ គេមិនទាន់ដឹងច្បាស់ថាក្រោយសម្រា លកូនដំបូងរួច អូនផ្កាយ នឹងបន្តប្រឡូកក្នុងសិល្បៈឬបែបណាឡើយ ព្រោះសព្វថ្ងៃមុខរបររបស់នាងក៏ដំណើរការល្អប្រសើរផងដែរ ។ ជាតារាស្រីដែលមានសម្រស់ស្រស់ស្អាតនិងសិចស៊ី តែកន្លងមក អូនផ្កាយ ដែលមានឈ្មោះពិតប្រាកដថា ហាស់ ឌីជូនលីន ហាក់ជួបរឿងអាស្រូវជាច្រើន រហូតនាងធ្លាប់បានប៉ុនប៉ងសម្លាប់ខ្លួនថែមទៀតផង ប៉ុន្តែយ៉ាងណាពេលនេះតារាស្រីសម្បូរស្នាមសាក់រូបនេះក៏មានជីវិតថ្មីពោរពេញទៅដោយក្តីសុខ នឹងត្រៀមខ្លួនទទួលសមាជិកថ្មីនៅក្នុងរយៈពេលប្រមាណជាងបួនខែខាងមុខទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post