header ads

Sponsor

ពិតជាមានមោទនកភាពជាខ្លាំងដែលការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២នេះប្រទេសកម្ពុជាជាម្ចាស់ផ្ទះ។ លើសពីនេះទៅទៀតកីឡាករ​កីឡាការិនីកម្ពុជាដែលចូលរួមប្រកួតតំណាងឱ្យប្រទេសជាតិក៏មានភាពស្វិតស្វាញនឹងការតាំងចិត្តខ្ពស់គ្រប់ៗគ្នា ដើម្បីដណ្តើមមេដាយជូនប្រទេសជាតិ ។ទន្ទឹមនឹងភាពរីករាយក្នុងការទទួលជោគជ័យ អត្តពលិកដែលជាម្ចាស់មេដាយមាសក្នុងវិញ្ញាសារត់ចម្ងាយ ឈុន ប៊ុនថន បានបង្ហូរទឹកភ្នែកស ស្រាក់ដោយសោកស្តាយដល់អ្នកមានគុណរបស់ខ្លួនដែលមិនបានឃើញជ័យជំនះរបស់ខ្លួននាពេលនេះ។

កីឡាករ ឈុន ប៊ុនថន បានប្រកួតឈ្នះមេដាយមាសក្នុងប្រភេទកីឡាអត្តពលកម្មលើវិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រ។អ្វីដែលពិសេសនោះនេះជាលើកដំបូងដែលប្រទេសកម្ពុជាទទួលបានមេដាយមាសនៅក្នុងវិញ្ញាសាប្រភេទកីឡាអត្តពលកម្មនៅក្នុងការប្រកួតស៊ីហ្គេមលើកទី ៣២ នេះ។ ជាមួយនឹងភាពជោគជ័យរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះម្ចាស់មេដាយ រូបនេះបានបង្ហាញនូវអារម្មណ៍រីករាយជាខ្លាំង។ប៉ុន្តែក្នុងនោះលោកបែរជាមិនអាចទប់អារម្មណ៍ជាប់រហូតសម្រក់ទឹកភ្នែកនៅមុខការសម្ភាសជាមួយអ្នកសារព័ត៌មានដោយបញ្ជាក់ថា លោកនឹកឪពុកម្តាយដែលបានឃ្លាតឆ្ងាយ ជាពិសេសប្រសិនបើពួកគាត់នៅឃើញពីភាពជោគជ័យរបស់លោកមិនដឹងជាពួកគាត់សប្បាយបែបណាទេ ។​

ការលើកឡើងរបស់ម្ចាស់មេដាយមាសរូបនេះក៏ទទួលបានការផ្តល់កម្លាំងចិត្តពីសំណាក់មហាជនជាច្រើនឱ្យលោករឹងមាំនឹងជូនពរឱ្យការខិតខំប្រឹងប្រែងរបស់កីឡាករ ឈុន ប៊ុនថន កាន់ តែជោគជ័យបន្ថែមទៀត ។ នេះជាក៏ជាមោទកភាពរបស់អត្តពលិក ឈុន ប៊ុនថន ដែលអាចរកមេដាយមាស ជូនប្រទេសជាតិនៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ នេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post