header ads

Sponsor

នៅប្រមាណតែពីរថ្ងៃទៀតប៉ុណ្ណាះ កីឡាការិនីជម្រើសជាតិតៃក្វាន់ដូ ស៊ន សៀវម៉ី នឹងត្រូវចូលរួមប្រកួតដើម្បីដណ្តើមមេដាយជូនប្រទេសជាតិ ។ ដ្បិតការហ្វឹកហាត់មានរយៈពេលខ្លី តែកីឡាការិនីពោរពេញទៅដោយសមត្ថភាពរូបនេះបេ្តជា្ញចិត្តខ្ពស់ក្នុងការដណើ្តមជ័យជំនះជូនប្រទេសជាតិ ។ បើក្រឡេកមើលទៅស្វាមីរបស់កីឡាការិនីរូបនេះវិញក៏បានបង្ហាញនូវអារម្មណ៍រំភើបនឹងមោទកភាពចំពោះភរិយជាខ្លាំង។

បើទោះបីសម្រាកមួយរយៈពេលដោយសារមានកូនក្តី តែសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២នេះកីឡាការិនីតៃក្វាន់ដូ ស៊ន សៀវម៉ី បានបង្ហាញវត្តមានជាថ្មីដែលធ្វើឱ្យអ្នកគាំទ្រមានការរីករាយជាខ្លាំងព្រោះអ្នកនាងក៏ជាកីឡាការិនី ដែលឆ្នើមនឹងទទួលមេដាយមាសច្រើនដងមកហើយនៅក្នុងការប្រកួតកីឡាស៊ីហ្គេមនាពេលកន្លងមក។ 

អ្វីដែលគួរឱ្យចាប់អារម្មណ៍ខណៈជិតដល់ថ្ងៃប្រកួតស្វាមីរបស់កីឡាការិនី ស៊ន សៀវម៉ី បានបង្ហោះសារដែលមានអត្ថន័យថា«សល់តែ២ថ្ងៃទៀតទេ ជាថ្ងៃដែរគាត់ត្រូវឡើងប្រកួតយកមេដៃហើយក៏ជាថ្ងៃដែរខ្ញុំនិងគ្រួសារមានមោទនភាពបំផុត។គាត់លំបាកហើយដែរខិតខំខ្លាំងណាស់ដើម្បីយកកិត្ដិយសជូនជាតិ ទាំងដែរជើងធ្លាប់មានរបួសធន់ធ្ងរហើយក៏នៅតែព្យាយាមហាត់ព្រឹក ថ្ងៃ គាត់នៅតែបន្ដ»។ 

ជាមួយនឹងការលើកឡើងរបស់លោក ដេវីត បានធ្វើឱ្យអ្នកគាំទ្រមានការជូនពរដល់កីឡាការិនី ស៊ន សៀវម៉ី ឱ្យទទួលបានជោគជ័យដណ្តើមមេដាយមាសជូនប្រទេសជាតិគ្រប់ៗគ្នា ។ បើតាមគម្រោងការប្រកួតវិញ្ញាសាតៃក្វាន់ចាប់ផ្តើមនៅក្នុងថ្ងៃទី ១២នេះរហូតដល់ថ្ងៃទី ១៥ តែសម្រាប់ ស៊ន សៀវម៉ី ត្រូវប្រកួតនៅក្នុងថ្ងៃទី ១៤ ក្នុងទំងន់៧៣គីឡូ។

គួរបញ្ជាក់ថានេះជាលើកទី៥ ដែលកីឡាការិនី ស៊ន សៀវម៉ី បានចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ ជាក់ស្តែងលើកទីមួយអ្នកនាងបានចូលរួមប្រកួតនៅប្រទេសឥណ្ឌូនេស៊ី ដោយទទួលបាន មេដាយសំរិទ្ធ និងលើកទីពីរ នៅប្រទេសមីយ៉ាន់ម៉ា  លើកទីបី នៅប្រទេសម៉ាឡេស៊ី ហើយលើកទីបួននៅ ប្រទេសហ្វីលីពីន ដែលបីលើកចុងក្រោយនេះអ្នកនាងទទួលបានមេដាយមាសទាំងអស់៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post