header ads

Sponsor

មិនត្រឹមមានសម្រស់ស្រស់ស្អាតប៉ុណ្ណាះទេ កីឡាការិនីតៃក្វាន់ដូដែលត្រូវបានគេដឹងថាជាកូនខ្មែរកាត់អាមេរិក ថិប កាសាន់ទ្រីនីកូល (Cassandre Nicole Tubbs) ក៏ជាកីឡាការិនីជើងខ្លាំងមួយរូបដែលបានចូលរួមប្រកួតតំណាងប្រទេសកម្ពុជានៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមចំនួនបីលើករួចមកហើយ។

ស្ថិតក្នុងវ័យ ២៤ឆ្នាំកីឡាការិនីតៃក្វាន់ដូជម្រើសជាតិកម្ពុជាដែលមានម្តាយជាខ្មែរនិងឪពុកជាជនជាតិអាមេរិករូបនេះពិតជាមានសម្រស់ស្រស់សោភាហើយរូបរាងទៀតសោតក៏ទាក់ទាញមិនចាញ់បវរកញ្ញាប៉ុន្មានឡើយ ។ មហាជនជាច្រើនបានលាន់មាត់សរសើរសម្រស់កូនកាត់រូបនេះស្ទើរគ្រប់គ្នា ។ ខ្លះលើកឡើងថាស្អាតទាំងសម្រស់ហើយមានសមត្ថភាពនិងឆន្ទះស្រឡា ញ់ទឹកដីកំណើតរបស់ខ្លួនថែមទៀត។

ជាក់ស្តែងនៅក្នុង វិញ្ញាសាតៃក្វាន់ដូនៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី 32 និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ដែលមានប្រទេសកម្ពូជាជាម្ចាស់ផ្ទះនោះកីឡាការិនី ថិប កាសាន់ទ្រីនីកូល សន្យានឹងយកជោគជ័យដណ្តើមមេដាយមាសទៀតផង ។ ការប្រកួតវិញ្ញាសានេះនឹងចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី១៥ដល់ ១៥ ឧសភា នេះ។ ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនជូនពរឱ្យកីឡាការិនីវ័យ ២៤ឆ្នាំរូបនេះបានសម្រេចបំណងដោយទទួលមេដាយមាស។ 

កីឡាការិនីតៃក្វាន់ដូ ថិប កាសាន់ទ្រីនីកូល ចាប់ផ្តើមចូលហ្វឹកហាត់ ក្បាច់គុនតៃក្វាន់ដូតាំងពីកញ្ញាមានអាយុ១១ឆ្នាំដោយមានលោកឪពុកជាគ្រូបង្ហាត់ដោយផ្ទាល់ ។ ថិប កាសាន់ទ្រីនីកូល ធ្លាប់បានចូលរួមប្រកួតនៅក្នុងកីឡាស៊ីហ្គេមចំនួនបីលើកមកហើយដោយលើកទីមួយ នៅក្នុងឆ្នាំ  ២០១៧ កញ្ញាទទួលបាន មេដាយសំរិទ្ធ និងលើកទីពីរនៅឆ្នាំ ២០១៩ ទទួលបានមេដាយប្រាក់ និងលើកទីបី ២០២១ បានទទួលមេដាយសំរិទ្ធ ។ ក្រៅពីនេះការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កីឡាការិនីរូបស្រស់ម្នាកនេះក៏បានចូលរួមប្រកួតនៅក្នុងកម្មវិធីនានាប្រមាណជា៣១លើកឯណោះដោយឈ្នះការប្រកួតចំនួន ១៩លើកផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post