header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយថ្មីៗនេះគេបានឃើញតារាសម្តែងរូបរាងតូចស្រឡូន សុវណ្ណាឡាង បានបង្ហាញរូបភាពកៀកកើយជាមួយបុរសរូបសង្ហាម្នាក់ទៅដើរលេងនៅសមុទ្រដែលធ្វើឱ្យ ហ្វេន ហ្វេន លាន់មាត់ថាអាយដលមានស្នេហាហើយ។ ខ្លះទៀតលើកឡើងថាស្រស់ស្អាតនិងសង្ហាស័ក្តិសមគ្នាណាស់ ។ 

គេចាំបានថាកន្លងមក សុវណ្ណាឡាង តែងបង្ហាញភាពផ្អែមល្ហែមក៏ដូចជាចាប់គូសម្តែង ជាមួយតារាសម្តែងរូបសង្ហាលោក លឹម ជាឡាយ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនផ្គូផ្គងនឹងចង់ឱ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍ក្រៅឆាកថែមទៀតផង ។ ប៉ុន្តែយ៉ាងណាមួយរយៈចុងក្រោយនេះគេមិនបានឃើញតារាមួយគូនេះបង្ហាញភាពផ្អែមល្ហែមជាសាធារណៈដូចមុនឡើយ ប៉ុន្តែថ្មីៗនេះគេបានឃើញ ស្រីស្អាត សុវណ្ណាឡាង បែរជាមកបង្ហាញរូបភាពផ្អែមល្ហែមជាមួយបុរសរូប    សង្ហាម្នាក់ដោយបានបណ្តើរគ្នាទៅកម្សាន្តនៅតំបន់សមុទ្រថែមទៀត ។ 

ជាមួយរូបភាពចំនួនពីរសន្លឹកជាមួយបុរសសង្ហារូបនោះតារាសម្តែង សុវណ្ណាឡាង មិនបានភ្ជាប់សំណេរអ្វីឡើយ ។ ប៉ុន្តែយ៉ាងណាអ្នកគាំទ្ររបស់តារាសម្តែងរូបនេះសុទ្ធតែបង្ហាញភាពរីករាយដោយឃើញអាយដលរបស់ខ្លួនមានមនុស្សពិសេសបែបនេះនៅក្បែរខ្លួន ។ រូបភាពពីរសន្លឹកនេះក៏ទទួលបានការពេញចិត្តនិងការខមិនពីរភាពផ្អែមល្ហែមរបស់អ្នកទាំងពីរពីសំណាក់អ្នកគាំទ្រថែមទៀតផង ។ ក្នុងនោះក៏មានការចង់ឃើញ សុវណ្ណាឡាង ដឹកដៃគូស្នេហ៍ចូលរោងជ័យឆាប់ៗខណៈពេលនេះវ័យរបស់នាងក៏មានច្រើនដែរ ។ណាមួយមិត្តភក្តិដែលចូលប្រឡូកក្នុងសិល្បៈដំណាលរូបនាងក៏សុទ្ធសឹងមានដៃគូនិងរៀបការទៅហើយដែរ។

ចុងក្រោយនេះតារាសម្តែង សុវណ្ណាឡាង ចាប់ផ្តើមបង្ហាញសកម្មភាពថ្មីៗនៅក្នុងសិល្បៈដែលមានដូចជាការសម្តែងរឿងនៅតាមកញ្ចក់ទូរទស្សន៍ក្រោយស្ងប់ស្ងាត់មួយរយៈពេលកន្លងមក ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post