គ្រាន់តែទៅដល់ប្រទេសបារាំងភ្លាមតារាចម្រៀង ទេព បូព្រឹក្ស និងគូស្នេហ៍លោក ជី ដេវីត បានបណ្តើរគ្នាទៅទិញសម្ភារៈម៉ាកល្បីៗនៅទីនោះក្រោយពួកគេខកខានរយៈពេលមួយឆ្នាំដោយសារនាងមានផ្ទៃពោះ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ដ្បិតទើបសម្រាលកូនមិនទាន់បានបីខែស្រួលបួលផង តែស្ទីលនៃការរៀបចំខ្លួនរបស់តារារូបនេះពិតជាឡូយឆាយមិនធម្មតាឡើយ រហូតមានការលាន់មាត់ថាបើមិនប្រាប់គ្មាននរណាដឹងថា ទេព បូព្រឹក្ស ទើបនឹងសម្រាលកូនឡើយ។
មិនខុសពីដំណើរកម្សាន្តរាល់ដងទេ ទេព បូព្រឹក្ស និងគូស្នេហ៍ តែងចែករំលែករូបភាពដ៏ស្រស់ស្អាតរបស់ពួកគេបង្ហាញដល់មហាជន ជាពិសេសអ្នកគាំទ្ររបស់ខ្លួនតែម្តង ។ បើក្រឡេកមើលស្ទីលតែងខ្លួនរបស់គូស្នេហ៍មួយគូនេះឃើញថាពិតជាស៊ីវិល័យជាខ្លាំង ជាមួយនឹងសម្ភារៈម៉ាកប្រេនថ្លៃៗឃើញថាពិតជាហាយសូរមិនចាញ់តារាប្រទេសជិតខាងឡើយ ហើយសម្រស់ ទេព បូព្រឹក្ស ឯណេះវិញក៏នៅតែផូរផង់និងស្រស់ស្រាយស័ក្តិសមជាអ្នកម្តាយសម័យថ្មីពិតមែន ទាំងសម្រស់និងការតែងខ្លួនពិតជាអ៊េមខ្លាំងតែម្តង ។
ក្រៅពីជូនពរដល់អាយដលទាំងពីររបស់ខ្លួន អ្នកគាំទ្រជាច្រើនរបស់គូស្នេហ៍មួយគូនេះរំពឹងថាក្រោយត្រឡប់មកពីដើរកម្សាន្តវិញ ទេព បូព្រឹក្ស និងជី ដេវីត អាចនឹងមានសកម្មភាពថ្មីប្លែកៗជាមិនខាន ។ ជាក់ស្តែងថ្មីៗនេះលោកក៏កំពុងផ្ទុះខ្លាំងនូវបទចម្រៀងដែលមានចំណងជើងថា «មហានគរ»ជាបទចម្រៀងសម្រាប់អបអរនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២បើទោះពួកគេគ្មានវត្តមាននៅក្នុងកម្មវិធីធំជាប្រវត្តិសាស្រ្តនេះក្តី៕