header ads

Sponsor

មិនខុសពីមិត្តរួមទ្រនំតារាចម្រៀង ខាន់ ជែមស៍ ឡើយពេលនេះតារាចម្រៀង ខេមរៈ សិរីមន្ត បានប្រកាសតាមបណ្តាញសង្គមថាលោកនឹងឡាយវីដេអូនិយាយពីបុរីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅល្ងាចថ្ងៃទី២៤នេះ។ ប៉ុន្តែយ៉ាងណាការប្រកាសរបស់តារាចម្រៀងដែលមានងារជាឧកញ៉ារូបនេះហាក់មិនទទួលបានការពេញចិត្តពីសំណាក់មហាជនជាពិសេសអ្នកគាំទ្រលោកតែម្តង ។ ប៉ុន្តែយ៉ាងណាគេមិនទាន់ដឹងច្បាស់ថាតើ ខេមរៈ សិរីមន្ត នឹងបន្តធ្វើតាមគម្រោងឡាយវីដេអូឬយ៉ាងណានោះឡើយខណៈពេលនេះសន្ទុះនៃការមិនពេញចិត្តមានចំនួនក្រាស់ក្រែលគួរសម។

បន្ទាប់ពីលោក ខាន់ ជែមស៍ បានចេញមុខយកកិត្តិយសរបស់ខ្លួនធានាដល់ភាពស្អាតស្អំរបស់អ្នកឧកញ៉ា ពេលនេះតារាចម្រៀង ខេមរៈ សិរីមន្ត បានបញ្ជាក់ថាលោកនឹងធ្វើការឡាយនិយា យអំពីបុរីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នឹងរឿងផ្សេងៗដែលបានកើតឡើងកន្លងមកនៅម៉ោង ៧យប់នេះ។ ការលើកឡើងរបស់តារាចម្រៀងលំដាប់ជួរមុខរូបនេះក៏ទទួលបានការបញ្ចេញមតិជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមដែល ភាគច្រើនបានបង្ហាញការមិនពេញចិត្តដែលតារាចម្រៀង ខេមរៈ សិរីមន្ត លូកមាត់នៅក្នុងរឿងនេះ ។

ក្នុងនោះគេសង្កេតឃើញអ្នកខមិនជាច្រើនបានបញ្ចេញមតិផ្សេងៗគ្នាថា«ក្នុងនាមជាអ្នកគាំទ្រលោកឧកញ៉ាតាំងពីលោកឧកញ៉ានៅក្រខ្ញុំសូមស្នើឱ្យលោកឧកញ៉ាCover បទចម្រៀងមួយដែលមានចំណងជើងថាជីវិតអ្នកចម្រៀងឡើងវិញ»«តោះបងប្អូនធ្វើពហិការមិនស្តាប់បទចម្រៀងរបស់ ខេមរៈស្តាប់លោកតា ស៊ិន ស៊ីសាមុត វិញកុំឱ្យពួកគេថាគេល្បីចង់អូសទាញយើងតាមចិត្តពួកគេ»«នៅឱ្យស្ងៀមទៅបងអើយនិយាយច្រើនខុសច្រើន»«សូមកុំឡាយច្រើនពេកអាយដល ហ្វេន បារម្ភ»អាយដលកុំឡាយអីខ្ញុំមិនចង់ប្លុកអាយដលទេ»ឱ្យនៅធ្វើតារាចម្រៀងហ្នឹងហើយអត់ទេមានហ្វេនគាំទ្រច្រើន ខ្ញុំក៏ជាហ្វេនដែរ តែបើឡាយការពារឧកញ៉ាឱ្យស្ពៃហើយ»«បើមិនចង់ឱ្យធ្លាក់ប្រជាប្រិយភាពមើលខមិនផងក្រុមហ៊ុនកំពុងដោះស្រាយហើយអាយដលមិនបាច់ឡាយទៀតអីកូនចៅគាត់កំពុងឡាយជាបន្តបន្ទាប់ធុញនឹងការបកស្រាយនេះណាស់»ជាដើម។

ជាមួយនឹងសន្ទុះនៃការមិនពេញចិត្តចំពោះការឡាយវីដេអូនៅល្ងាចនេះរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ពីសំណាក់មហាជនជាច្រើនបែបនេះគេមិនទាន់ដឹងថាតើតារាចម្រៀងរូបនេះនៅតែបន្តឡាយវីដេអូនិយាយពីរឿងបុរីរបស់អ្នកឧកញ៉ាបន្តទៀតឬលុបចោលការសន្យាឡើយ ។ ចង់ដឹងច្បាស់មានតែរង់ចាំតាមដានទាំងអស់គ្នានៅល្ងាចនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post