header ads

Sponsor

មានការចាប់អារម្មណ៍និងអាណិតអាសូរជាខ្លាំងខណៈថ្មីៗនេះតារាកំប្លែង នាយវ៉ាំងអង បានចេញមុខនិយាយត្អូញត្អែរថាខ្លួនខំសន្សំប្រាក់ដើម្បីទិញផ្ទះគ្រាន់មើលថែបងស្រីដែលជរា តែពេលនេះជិតបីឆ្នាំហើយលោកមិនបានទទួលផ្ទះទេបានត្រឹមតែស្លឹកគ្រៃ ២គុម្ព តែប៉ុណ្ណាះបើទោះផុតកិច្ចសន្យាដល់ទៅជាង ៨ខែទៅហើយ។

ជឿជាក់មួយរយៈចុងក្រោយនេះមានការផុសផុលនិងតវ៉ាចំពោះការយឺតយ៉ាវក្នុងការសាងសង់ផ្ទះជូនអតិថិជនខណៈពួកគាត់បានបង់ប្រាក់រួចរាល់ហើយពីសំណាក់បុរីរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ។ ទន្ទឹមនឹងការតវ៉ាទាំងនោះគេសង្កេតឃើញតារាកំប្លែង នាយ វ៉ាំងអង បានចេញមុខបង្ហោះសារជាសាធារណៈតាមបណ្តាញសង្គមជាបន្តបន្ទាប់ថា«ជិត3ឆ្នាំហើយបានស្លឹកគ្រៃ២គុម្ភនឹងឯងគិតគូអោយខ្ញុំផងអ្នកឧកញ៉ាឡេងណាវ៉ាត្រាអើយ»«ញុំមិនជឿការញុះញង់ពីណានោះទេខ្ញុំជឿលើលោកឧកញ៉ាហើយក៏ជឿលើភ្នែកខ្ញុំដែខ្ញុំតែងតែទៅលួចមើលកាសាងសង់រៀងរាល់ខែ ព្រោះតែចង់បានផ្ទះចូលនៅតែលទ្ធផលគឺទៅពេលណាក៏ឃើញតែដីទទេ! ផុតកុងត្រាជាង8ខែហើយ សូមជួយខ្ញុំផងបើឃើញតែដីទទេបែបនេះតើពេលណាខ្ញុំមានផ្ទះនៅទៅ..ទ្រព្យដែលមានបន្តិចបន្តួចខ្ញុំលក់និងខ្ចីបុលគេថែមដើម្បីទៅទិញផ្ទះនេះ!រស់នៅផ្ទះជួលរង់ចាំផ្ទះខ្លួនឯងជិតបីឆ្នាំហើយលោកឧកញ៉ាអើយជួយគិតគូសង់អោយខ្ញុំផង..

ខ្ញុំជាសិល្បៈមិនល្បីរកចំណូលមិនបានដូចឧកញ៉ាសិល្បៈនោះទេច្រៀងកំប្លែងផឹកកំដរភ្ញៀវតាមហាងពេលរាត្រីយកថ្លើមក្រពះទៅប្ដូរលុយធីបមកបង់ថ្លែបន្ទប់ជួលវាពិតជាពិបាកណាស់! មានបងស្រីជរាត្រូវមើលថែតែដោយសារគ្មានផ្ទះខ្លួនឯងត្រូវបង្ខំចិត្តយកគាត់ទៅផ្ញើរនិងបងប្អូនដូចផ្ញើរឥវ៉ាន់ទៅហើយ សង្ឃឹមលោកឧកញ៉ាឃើញខមិនខ្ញុំហើយគិតគូរដាក់ជាងសង់ផ្ទះអោយខ្ញុំផង លោកឧកញ៉ាក៏មានបេះដូងជាសិល្បៈដែរដូចនេះជួយគិតគូសិល្បៈដូចគ្នាផង!ខ្ញុំធ្លាប់ជួយធ្វើពត៌មានអោយលោក ចាន់ សម័យ បានផ្ទះនៅដែលជាអំណោយផ្ទាល់ពីលោកឧកញ៉ា!ប៉ុន្តែសំរាប់ផ្ទះខ្ញុំគឺខ្ញុំយកលុយសុទ្ធដែលជាញើសឈាមចេញពីអាជីបសិល្បៈរបស់ខ្ញុំយកទៅទិញវា...ដូច្នេះសូមលោកឧកញ៉ាជួយគិតគូដល់ខ្ញុំផង(សំដីពិតចេញពីបេះដូងដោយគ្មានការញុះញង់ពីខាងណាឡើយខ្ញុំក៏កូនទេវតាដែរ..សូមអរគុណ)»។

ជាចុងក្រោយតារាកំប្លែងរូបនេះបានប្រាប់ថា លោកបានទិញផ្ទះនៅបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ។ មិនតែប៉ុណ្ណោះនាយ វ៉ាំងអង ក៏បានផ្តែផ្តាំថាបើមិនចង់ឱ្យមានបញ្ហាដូចរូបលោកសូមពុកម៉ែបងប្អូនទាំងអស់ទិញផ្ទះណាដែលសាងសង់រួច១០០ភាគរយកុំទិញក្នុងគម្រោងបញ្ចុះតម្លៃអាចនឹងមានលទ្ធផលដូចរូបលោកជាគំរូស្រាប់។ករលើកឡើងរបស់តារាកំប្លែង នាយវ៉ាំងអង បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការអាណិតអាសូរ ហើយខ្លះទៀតក៏បានបញ្ចេញយោបល់ឱ្យលោកអត់ធ្មត់ថែមទៀតផង៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post