header ads

Sponsor

ក្រសួងសុខាភិបាលចេញសេចក្តីសម្រេចបិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមជ្ឈមណ្ឌលកែសម្ផស្ស បុរិន្ទកោះពេជ្រ ដែលមានទីតាំងនៅផ្ទះលេខS១៩ ផ្លូវអេលីត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងបន្តអនុវត្តគោលការណ៍ច្បាប់ដែលមានជាធរមាន ដោយមូលហេតុ ខ្វះការតាមដាន និងបច្ចេកទេសក្នុងការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ដែលបណ្ដាលឱ្យអ្នកជំងឺគ្រោះថ្នាក់ដល់អាយុជីវិត ។

សូមជម្រាបជូនថា នៅពេលថ្មីៗនេះស្ត្រីដ៏ស្រស់ស្អាតម្នាក់ នៅខេត្តកំពង់ស្ពឺ បានបាត់បង់់ជីវិត ដោយសារការវះកាត់កែសម្ភស្ស នៅមជ្ឈមណ្ឌល កែសម្ភស្ស បុរិន្ទ កោះពេជ្រ រាជធានីភ្នំពេញ ហើយម្ចាស់ទីតាំងមិនមានការទទួលខុសត្រូវចំពោះក្រុមគ្រួសារជនរងគ្រោះឡើយ។

នេះបើយោងតាមលោក ទន់ ពិសី ត្រូវជាបងរបស់ស្ត្រីរងគ្រោះ បានប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នេះមជ្ឈមណ្ឌល កែសម្ភស្ស បុរិន្ទ កោះពេជ្រ បានធ្វើការវះកាត់កែសម្ភស្សប្អូនស្រីរបស់លោកបណ្តាលឱ្យមានបញ្ហារហូតបាត់បងជីវិត ដោយមិនទទួលខុសត្រូវទេ។ សាច់ញាតិស្ត្រីរងគ្រោះ បានអះអាងថា «គ្មានដំណោះស្រាយសូម្បីសួរសុខទក្ខ Block គ្រប់យ៉ាង»។

តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះ បានឱ្យដឹងថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ស្ត្រីរងគ្រោះបានទៅព្យាបាល និងកែសម្ភស្សនៅមជ្ឈមណ្ឌល កែសម្ភស្ស បុរិន្ទ កោះពេជ្រ ដោយធ្វើការវះកាត់បកយកខ្លាញ់ក្បាលពោះ និងចាក់បំពេញត្របកភ្នែក ថ្ពាល់ ត្រចៀក និងផ្នែកជាច្រើនទៀត។ ប្រភពបានបន្តទៀតថា ក្រោយពីវះកាត់បកខ្លាញ់ក្បាលពោះបានប្រមាណ២ម៉ោងប៉ុណ្ណោះ ស្ថានភាពអ្នកជំងឺហាក់មិនសូវល្អ និងមានសភាពធ្ងន់ធ្ងរបំផុត ទើបខាងមជ្ឈមណ្ឌលកែសម្ភស្ស បុរិន្ទ បញ្ជូនបន្តដើម្បីយកទៅសង្គ្រោះនៅមន្ទីរកាល់ម៉ែតសម្រាកបានមួយយប់ក៏ស្លាប់។

យោងតាមលិខិតបញ្ជាក់មរណភាពរបស់មន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា ការស្លាប់របស់ស្ត្រីឈ្មោះ ស៊ីនួន រិទ្ធយ៉ា មានសភាពធ្ងន់ធ្ងរ និងសន្លឹម បាត់បង់ឈាមច្រើន ដោយសារវះកាត់ ស្រទាប់ខ្លាញ់ក្រោមស្បែកពោះ បន្ទាប់មកមិនមានសញ្ញាបេះដូងឈប់ដើរ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post