header ads

Sponsor

ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ក្រុមក្មេងទំនេីងបង្ហោះម៉ូតូ តាមដងផ្លូវសារធារណៈ កាលពីវេលាម៉ោង១២និង១៥នាទី  យប់រំលងអាធ្រាត ឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ នៅចំណុចស្តុប៦០ម៉ែត្រ លេីមហាវិថីផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

ប្រភព ពត៌មានពីសមត្ថកិច្ចនៃ អធិការដ្ឋានខណ្ឌមានជ័យ បានប្រាប់អោយដឹងថាមុនកេីត ហេតុ  ខណៈ ពេល កម្លាំង ល្បាត  ចេញ ល្បាត ក្នុង មូលដ្ឋាន ទប់ ស្កាត់ បទ ល្មេីស  បានប្រទះឃេីញយុវជនមួយក្រុមមានគ្នាច្រេីននាក់ ជិះម៉ូតូឌុបគ្នាជាច្រេីនគ្រឿង  ហើយ បញ្ចេញ សមត្ថភាព  និង  ទេពកោសល្យ អស្ចារ្យ   ជិះ បង្ហោះកង់មុខបង្កភាព អណាធិបតេយ្យ  តាមដងផ្លូវ៦០ម៉ែត្រ ចំណុច ពីច្រមុះ ជ្រូក ក្បាលថ្នល់ឆ្ពោះទៅ  ខាង សង្កាត់ ចាក់ អង្រែ ក្រោម   ។

ភ្លាមៗ នោះ   កម្លាំងអន្តរាគមន៍នៃអធិការដ្ឋានខណ្ឌមានជ័យ ប្រដេញ តាម ឃាត់  ក្រុម យុវជន ទាំង នោះ  បានជាបន្តបន្ទាប់នៅចំណុចម្ដុំស្តុប៦០ម៉ែត្រ កម្លាំងបានស្ទាក់ ឃាត់បាន ម៉ូតូចំនួន០៥គ្រឿង  និងមនុស្សចំនួន១១នាក់ រួចធ្វេីការ ឃាត់ ខ្លួន បណ្ដោះ អាសន្ន នាំ មក កាន់ អធិការ ដ្ធាន ខណ្ឌ មានជ័យ សួរ នាំ   និង  តាម និវិធី ។ 

យុវជន ដែលត្រូវ ឃាត់ ខ្លួន ទាំង  នោះ  អ្នក ខ្លះ មាន អាយុត្រឹមតែ១៤ឆ្នាំ   ទៅ១៧ឆ្នាំ តែប៉ុណ្ណោះ    ។

បច្ចុប្បន្នយុវជនទាំងនោះត្រូវបានសមត្ថកិច្ចឃាត់ច្លួនបណ្តោះអាសន្ន រងចាំការសាកសួរបន្ត តាមនិតិវិធី បើមានពាក់ព័ន្ធបទល្មើសអ្វីដែលគួរឲ្យកត់សម្គាល់ កម្លាំង ជំនាញ  និង មាន វិធាន ការ តាម និតិ សមត្ថកិច្ច   បេីមិនមានពាក់ព័ន្ធបទល្មេីសអ្វីទេ  សមត្ថកិច្ច  និង  ណែនាំ អប់រំតាម វិន័យ សមត្ថកិច្ច   និង អនុ ញ្ញាត អោយ អាណាព្យាបាល មកធ្វេីកិច្ចសន្យាធានាយកទៅផ្ទះវិញ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post