មានការភ្ញាក់ផ្អើលជាខ្លាំងដោយមុននេះបន្តិចតារាសម្តែងរូបស្រស់សម្រស់បាន អៀ ម៉េងលិ បានប្រកាសបែកគ្នាជាមួយគូស្នេហ៍ជាកូនអ្នកមានដោយសាររស់នៅមិនចុះសម្រុងជាមួយគ្នា ។ ការប្រកាសបែកគូស្នេហ៍ទីបីរបស់ អៀ ម៉េងលិ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការចាប់អារម្មណ៍នឹងបានបញ្ចេញមតិគ្រប់គ្នា។ តែក៏មានអ្នកខ្លះគិតថាអ្នកទាំងពីរសម្តែងមិនមែនបែកគ្នាពិតប្រាកដឡើយ។
បើគិតមកដល់សព្វថ្ងៃនេះ អៀ ម៉េងលិ ទើបភ្ជាប់ស្នេហ៍ជាមួយដៃគូថ្មីបានជាងកន្លះឆ្នាំប៉ុណ្ណាះក្រោយពីនាងបានចែកផ្លូវជាមួយអតីតគូស្នេហ៍លោក សកល។ ទើបបង្កាត់ភ្លើងស្នេហ៍ក៏ពិតមែន តែ អៀ ម៉េងលិ តែងបង្ហាញភាពផ្អែមល្ហែមជាមួយគូស្នេហ៍ជាចំហមិនថាទៅដើរកម្សាន្ត ឬចូលរួមក្នុងកម្មវិធីនានាឡើយ ។ មិនតែប៉ុណ្ណាះនាងថែមទាំងអះអាងថាគូស្នេហ៍ជាមនុស្សពូកែ យល់ចិត្តខ្លាំងថែមទៀតផង ។ អ្វីដែលកត់សម្គាល់មិនត្រឹមតែមានរូបរាងសង្ហាប៉ុណ្ណាះទេគូស្នេហ៍ អៀ ម៉េងលិ ក៏ជាមនុស្សដៃទូលាយដោយកាលពីអំឡុងពិធីបុណ្យនៃក្តីស្រឡាញ់កន្លងទៅលោកបានកាដូទឹកប្រាក់ដល់ទៅ ១ម៉ឺនដុល្លារដល់ស្រីស្រស់រូបនេះថែមទៀតផង ។
ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលមុននេះបន្តិច អៀ ម៉េងលិ បានបង្ហាញរូបភាពមួយសន្លឹកជាមួយគូស្នេហ៍ ដោយភ្ជាប់ជាមួយសារថា«បញ្ចប់ត្រឹមនេះប៉ុណ្ណឹងគ្រប់គ្រាន់ហើយ មូលហេតុមិនចុះសម្រុងគ្នា មិនមែនមានអ្នកទី3ទេ»។ សារខ្លីរបស់ អៀ ម៉េងលិ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការខមិនជាហូរហែរ។ ប៉ុន្តែយ៉ាងណា គណនីយគូស្នេហ៍របស់នាងបានបង្ហោះរូបរួមគ្នាដោយនិយាយថា«នេះអ្នកផុសបែកគ្នាហើយឥលូវកំពុងជាប់គ្នា»។ មានការលើកឡើងថាតាមមើលការបង្ហោះបែបនេះគ្រាន់តែជាការខឹងមួយឆាវរបស់ ស្រីស្អាត អៀ ម៉េងលិ តែប៉ុណ្ណាះ តែខ្លះទៀតគិតថាអ្នកទាំងពីសម្តែងដើម្បីទាមទារការចាប់អារម្មណ៍៕