header ads

Sponsor

ភ្នំពេញ៖ ភាពអត់ធ្មត់ និងមិនបោះបង់ការប្រកួត តស៊ូដល់នាទីចុងក្រោយរបស់អត្តពលិកខ្មែរ កញ្ញា ប៊ូ សំណាង បានអង្រួនបេះដូងប្រជាជនកម្ពុជា ទូទាំងប្រទេស  រួមទាំងមន្រ្តីរាជការផងដែរ ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) អនុញ្ញាតឱ្យកីឡាការិនីអត្តពលកម្មកម្ពុជា វិញ្ញាសារត់ចម្ងាយ ៥ ០០០ម៉ែត្រ ប៊ូ សំណាង ចូលជួបសម្តែងការគួរសម និងផ្តល់ថវិកាឧបត្ថម្ភលើកទឹកចិត្ត នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍នានា បានឱ្យដឹងថា អត្តពលិកខ្មែរ កញ្ញា ប៊ូ សំណាង នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានឆក់បេះដូង ប្រជាពលរដ្ឋកម្ពុជាស្ទើគ្រប់រូប និងនៅជុំវិញពិភពលោក បន្ទាប់ពីសកម្មភាពរត់ចម្ងាយ ៥០០០ម៉ែត្រ ក្រោមដំណក់ទឹកភ្លៀង ទោះបីជាប់លេខក្រោយគេ យ៉ាងណាក្តី ប៉ុន្តែភាពអត់ធ្មត់ ព្យាយាមក្នុងនាមអត្តពលិកខ្មែរម្នាក់ មិនបោះបង់ចោលការប្រកួតនោះឡើយ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post