header ads

Sponsor

ខណៈមហាជនជាច្រើន ជាពិសេសហ្វេន ហ្វេន របស់តារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត ចង់ឱ្យអាយដលទាំងពីររបស់ខ្លួនមានវត្តមាននៅក្នុងព្រឹត្តិការណ៍បិទស៊ីហ្គេមលើកទី ៣២ជា មួយនឹងការបកស្រាយបទចម្រៀងដែលមានចំណងជើងថា«វីរៈនារី» និងបទ «មហានគរ»។ ប៉ុន្តែយ៉ាងណាថ្មីៗនេះលោក ឯម រៀម បានចេញមុខប្រាប់ថាតារាចម្រៀងមួយគូនេះគ្មានគម្រោងនឹងចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះឡើយ។

នៅប្រមាណជាមួយសប្តាហ៍ទៀតពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ដែលមានប្រទេសកម្ពុជាជាម្ចាស់ផ្ទះនោះនឹងត្រូវបញ្ចប់ ដែលមានការលើកឡើងថានឹងមានមហាព្រឹត្តិការណ៍ដ៏អសា្ចរ្យដែលជាការសម្តែងរបស់សិល្បកការិនីជាច្រើនដើម្បីបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ នៅក្នុងឱកាសនេះ ។ អ្វីដែលគួរឱ្យកត់សម្គាល់បើទោះកាលពីថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២មិនមានវត្តមានរបស់លោក ជី ដេវីត និង ទេព បូព្រឹក្ស ក្តី តែ ក៏នៅតែមានអ្នកលេងបណ្តាញសង្គមមួយចំនួនបានលើកឡើងថាចង់ឃើញការសម្តែងរបស់តារាចម្រៀងពីររូបនៅក្នុងថ្ងៃបិទបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេមដែលនឹងប្រារព្ធឡើងនៅក្នុងថ្ងៃទី ១៧ខាងមុខនេះ ។ 

ប៉ុន្តែយ៉ាងណាថ្មីៗនេះអ្នកច្នៃម៉ូដ ឯម រៀម ដែលត្រូវបានគេស្គាល់ថាជាអ្នកជិតដិតជាមួយគូស្នេហ៍មួយគូនេះបានចេញមុខលើកឡើងថា«ផ្ញើរជូនបងប្អូនដែលស្រឡាញ់និងចូលចិត្តពួកគាត់ដោយពួកគាត់ទាំងពីរមិនបានត្រៀមបិទព្រឹត្តការណ៍ទេ»។ ការលើកឡើងរបស់អ្នកច្នៃម៉ូដរូបនេះស្របទៅនឹងការលើកឡើងរបស់អ្នកទាំងពីរថាពួកគេមានគម្រោងនឹងចេញទៅកម្សាន្តជាលក្ខណៈឯកជននៅប្រទេសអឺរ៉ុបនៅពាក់កណ្តាលខែនេះតែម្តង ។ការលើកឡើងច្បាស់ៗរបស់លោក ឯម រៀម បានធ្វើឱ្យហ្វេន ហ្វេនរបស់គូស្នេហ៍មួយគូននេះមានការសោកស្តាយជាខ្លាំងដែលពួកគេមិនបានឃើញអាយដលបកស្រាយបទចម្រៀង«វីរៈនារី» និងបទ «មហានគរ» នៅក្នុងពិធីធំនេះ។

ដ្បិតមិនបានបង្ហាញវត្តមាននៅក្នុងពិធីបើកនឹងបិទព្រឹត្តិការណ៍ស៊ីហ្គេមក៏ពិតមែន តែតារាចម្រៀង ជី ដេវីត បានចេញបទចម្រៀងដើម្បីអបអរនៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះដែលមានប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះគឺបទ «មហានគរ» ដែលទទួលបានការពេញចិត្តនឹងចូលទស្សនា រហូតដល់ទៅ៣លានដងឯណោះ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post