អ្នកបើកឡានម៉ាក Mazda ពណ៌ក្រហមដែលល្បីឈ្មោះនៅលើបណ្តាញសង្គម ត្រូវបាននគរបាលប៉ុស្តិ៍ទឹកល្អក់ទី១ ខណ្ឌទួលគោក កោះហៅឲ្យចូល ដើម្បីសួរនាំហើយ ក្រោយពីមានការរិះគន់ខ្លាំងនៅលើបណ្ដាញសង្គម។
ជុំវិញនឹងរឿងនេះដែរ យុវជនម្នាក់ដែលមានឈ្មោះថាទួន បញ្ញាឧត្តម ដែលជាម្ចាស់រថយន្តបានអះអាងថា ខ្លួនជាអ្នកជួលរថយន្តរបស់ខ្លួនទៅឱ្យអ្នកផ្សេង ដែលជាអ្នកបេីកបរ បង្ករបញ្ហាលេីដងផ្លូវនាំឱ្យមានការរិះគន់នោះ ។
ដោយឡែកសម្រាប់លោក ផែង វណ្ណៈ បានឱ្យដឹងថា៖ «ដោះសារបែបណាក៏ដោះសារទៅ តែខ្ញុំអត់បំភ្លឺតាមការដោះសារនេះទេ សុខចិត្តទុកអោយអ្នកប្ដឹងខ្ញុំ ព្រោះមុននឹងខ្ញុំផ្សាយខ្ញុំស្រាវជ្រាវច្បាស់លាស់ណាស់ មានទាំងភស្តុតាង មានទាំងសាក្សី បញ្ជាក់ថាកូនលោក ទួន សុធា ជាអ្នកបេីកបរ ។»
លោកបានបន្ថែមឱ្យដឹងទៀតថា៖ «ការបង្កើត តួអង្គសិប្បនិម្មិត ហួសសម័យហេីយ ! ឪពុកស្នេីសុំអន្តរាគមន៍មកខ្ញុំតាមរយៈមនុស្សម្នាក់ ខ្ញុំបានណែនាំអោយចេញ វីដេអូសុំទោសមហាជន និង សន្យាអប់រំណែនាំកូនបន្ថែម ដេីម្បីបញ្ចប់ការរិះគន់របស់មហាជន ។ ឥលូវបែជាចេញ សេណារីយ៉ូ ថ្មី បង្កើត តួអង្គសិប្បនិម្មិត អោយទទួលកំហុសជំនួសកូនទៅវិញ ។ ឪពុកធ្វើបែបនេះ គឺកាន់តែធ្វើបាបកូនហេីយ ហេីយកូននេះ មិនមែនទេីបតែមានបញ្ហាការបេីកបរលេីដងផ្លូវម្ដងពីរដងទេ គឺញឹកញាប់ហើយ ។ សមត្ថកិច្ចក៏ធ្លាប់ឃាត់ខ្លួនអប់រំណែនាំម្ដងដែរនៅចំណតផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ។»