header ads

Sponsor

ក្រោយ ទំនាក់ទំនងជាមួយគ្នារាប់ឆ្នាំពេលនេះតារាសម្តែង លីលី និងលោក សំណាង បានរៀបចំសែនព្រេនទៅតាមប្រពៃណីខ្មែរនៅក្នុងថ្ងៃទី ២៦នេះ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ប្តីប្រពន្ធអ្នកសិល្បៈគូនេះថែមទាំងប្រកាសដូរឈ្មោះរបស់ខ្លួនដើម្បីយកលាភជ័យក្រោយមួយរយៈនេះពួកគេជួបបញ្ហាបន្តជាប់គ្នារដឹក។ 

នៅក្នុងថ្ងៃទី ២៦នេះដែរតារាសម្តែង លីលី បានរៀបចំពិធីសែនព្រេនបែបសាមញ្ញជាមួយតារាសម្តែងជើងចាស់លោក សំណាង ក្រោយពីបានរួមរស់ជាមួយគ្នាជាច្រើនឆ្នាំ ។ប៉ុន្តែយ៉ាងណាពិធីរបស់អ្នកទាំងពីរមានការចូលរួមពីសំណាក់ចាស់ទុំតែប៉ុណ្ណាះ ។

អ្វីដែលចាប់អារម្មណ៍ក្រោយពីសែនពេ្រនទៅតាមប្រពៃណីខ្មែរជាមួយគ្នាតារាសម្តែង លីលី បានប្រកាសដូរឈ្មោះដោយនាងបានប្រាប់ថា«នាងខ្ញុំ និងស្វាមីបានដូរឈ្មោះហើយចាប់ពីខែនេះតទៅហៅនាងខ្ញុំ សុភា ស្វាមីខ្ញុំ ឧត្តម ហេង ហេង អរគុណសម្រាប់ការជូនពរ»។ជាមួយនឹងកម្មវិធីពិសេសនឹងការប្រកាសដូរឈ្មោះរបស់ លីលី និងស្វាមី ក៏ទទួលបានការចូលរួមជូនពរពីសំណាក់អ្នកគាំទ្រជាច្រើន។ 

មិនមែន មានតែតារាសម្តែង លីលី និងលោក សំណាង ទេដែលដូរឈ្មោះកន្លងមកតារាជាច្រើនបានសម្រេចប្តូរឈ្មោះរបស់ខ្លួនដើម្បីយកហុងស៊ុយ ដែលមានដូចជា តារាចម្រៀង យក់ ថិតរដ្ឋា ពិធីការិនី ហេង កែវនីតា ឈឹម ចរិយា រួមនឹងតារាសម្តែង រចនា រ៉ាវ៉ាឌី ផងដែរ ។ គួរបញ្ជាក់ថាមួយរយៈចុងក្រោយនេះតារាសម្តែង លី លី ហាក់មានបញ្ហាជាបន្តបន្ទាប់ដូចជាមួយរយៈមុននាងត្រូវចាប់ខ្លួនដោយសារមានការប្តឹងថាឆបោក ហើយថ្មីៗនេះក៏ត្រូវតារាសម្តែង ស្វែង សុជាតា ប្រកាសតាមហ្វេសប៊ុកថាយកឈ្មោះអ្នកនាងធ្វើរឿងមិនល្អ តែក្រោយមកទើបដឹងថាជាជារឿងយល់ច្រឡំ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post