ក្មេងស្រីអាយុ ១៣ ឆ្នាំ ដែលយករូបគេមកបង្ហោះក្នុងន័យប្រមាថជីវិតត្រូវសមត្ថកិច្ចហៅមកវាស់កម្ពស់ហើយ ក្នុងនោះមហាជនបានលើកឡើងថា ជួបរបស់ពិតហេីយថ្ងៃក្រោយកុំចេះតែហ៊ាន ក្រុមគ្រួសារគេ អ្នកណាក៏គេស្រលាញ់ដែរ កុំចេះតែប្រមាថជីវិតគេផ្ដេសផ្ដាស។
ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ មកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ខេត្តកណ្ដាល បន្ទាប់ពីអ្នកនាង ផន សុផារី ប្ដឹងទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីស្រាវជ្រាវ។
សូមជម្រាបជូនថា រឿងរ៉ាវនាងតូច អ៊ែលលី ដែលជាកូនស្រីបណ្ដូលចិត្តរបស់អ្នកនាង ផន សុផារី ដែលត្រូវបានជនអនាមិកបង្ហោះដោយក្លែងព័ត៌មានថានាងតូចបានស្លាប់ហើយនោះ គឺជាក្មេងស្រីដែលមានអាយុទើបខ្ទង់ ១៣ ចូល ១៤ ឆ្នាំប៉ុណ្ណោះ ពោលគឺនៅជាអនីតិជននៅឡើយ ដែលគ្រប់គ្នាមិននឹកដល់ថាស្មានថាក្មេងស្រីរូបនេះ ហ៊ានធ្វើបែបនេះឡើយ។
បើតាមការសន្ទនារវាងអ្នកនាង ផន សុផារី និងក្មេងស្រីរូបនេះមុននឹងឈានទៅដល់ការឃាត់ខ្លួន គឺដោយសារតែនាងខឹង និងស្អប់មនុស្សស្រីដែលនៅក្នុងរូបនោះ រហូតឈានដល់ការបង្កើតអាខោនហ្វេសប៊ុកក្លែងក្លាយ ហើយបង្ហោះប្រមាថជីវិតបែបនេះតែម្ដង៕