កាលពីថ្ងៃទី ២៧ ខែឧសភាឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានធ្វេីការកោះហៅមន្ត្រីកិច្ចសន្យាម្នាក់ឈ្មោះ ជុក រង្សី ដែលបានយកអាវពន្លឺ ដែលមានផ្លាកពីមុខ ដាក់អក្សរ ន.ប.ភ.ព មកពាក់ ឲ្យចូលខ្លួនមកបំភ្លឺ លេីករណីដែលបុគ្គលរូបនេះបានអនុវត្តខុស មិនស្តាប់តាមការណែនាំរបស់ប្រធានអង្គភាព ។
ក្រោយពីបានសារភាពកំហុស មន្ត្រីកិច្ចសន្យារូបនេះត្រូវបានធ្វេីការណែនាំអប់រំ ធ្វេីកិច្ចសន្យា និងដកមកបញ្ឍរជេីង ដោយមកបង្ហាញមុខនៅការិយាល័យរៀងរាល់ម៉ោងធ្វេីការ ។
ថ្ងៃនេះទី០២ មិថុនា ឆ្នាំ២០២៣នេះ យោងតាមទំព័រហ្វេសបុក «តើការបើកបររបស់ខ្ញុំដូចម្តេចដែរ ?» បានបង្ហោះវីដេអូមួយ ដែលស្ថិតនៅនៅគោលដៅស្តុបPTT អុីអន២ មានមន្ត្រីកិច្ចសន្យាម្នាក់ទៀត បានម្នាក់នេះក៏ពាក់អាវចំណាំងពន្លឺមានពាក្យថា Police និងមួកនគរបាល បើមើលមួយភ្លែតស្មានតែនគរបាលចរាចរណ៍ ។
ទំព័រហ្វេសបុកដដែលបានលើកឡើងជាសំណួរសួរថា តើមូលហេតុអីបានជាមន្ត្រីកិច្ចសន្យាចូលចិត្តស្លៀកពាក់សម្លៀកបំពាក់ខុសគោលការណ៍ថ្នាក់ដឹកនាំម៉្លេះ? ឬមួយមកពីសំដីថ្នាក់ដឹកនាំសាបដូចទឹក?
មានតែរង់ចាំមើលបន្តប៉ុណ្ណោះថាខាងការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នឹងអនុវត្តដូចនឹងករណីខាងលើដែរ ឬយ៉ាងណា ហើយនៅមានមន្ត្រីជាប់កិច្ចសន្យាប៉ុន្មាននាក់ទៀតដែលនៅតែបន្តសកម្មភាពនេះ?