header ads

Sponsor

ជុំវិញទៅនឹងរឿងមន្ត្រីអនុវត្តច្បាប់ចរាចរ កំពុងផ្ទុះការជជែកវែកញែក ហើយកាន់តែមានការប្រតិកម្មខ្លាំងនោះ ក្រោយមានការចុះផ្សាយមួយបានចោទសួរ ដោយសរសេរប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរមកលើមន្ត្រីអនុវត្តច្បាប់ ដោយសរសេរប្រៀបធៀបសមត្ថកិច្ចទៅនឹង “ ចោរ “។

ក្រោយពីបានឃើញបែបនេះម្ចាស់រូបដែលត្រូវបានគេថតបានចេញមកប្រតិកម្មឆ្លើយតបទៅវិញ ក្នុងនោះក៏បានលើកឡើងថាបើសិនជាខ្លួនធ្វើការអនុវត្តច្បាប់ចរាចរណ៍ខុស សូមវាយប្រហារចុះ តែបើចោទថាឃ្លុំមុខដូចចោរបែបនេះ គឺទទួលយកមិនបានឡើយ។

តាមរយៈទំព័រហ្វេសបុកដែលមានឈ្មោះថា «Raksmey My» បានលើកឡើងឱ្យដឹងទាំងស្រុងថា៖ «ឥឡូវខ្ញុំសុំបង្ហាញមុខរបស់ខ្ញុំអោយស្គាល់តែម្តង គ្រាន់តែខ្ញុំពាក់ស្បៃឃ្លុំមុខចុះធ្វើការហាលថ្ងៃក្ដៅបើម្បីការពារកម្ដៅនិងធូលីដីសោះនិង🙏 ស្រាប់តែមានផេកមួយនេះលួចថតយករូបខ្ញុំទៅផុសថាខ្ញុំឃ្លុំមុខដូចចោរ 👎»

«ហើយមុននិងចោទខ្ញុំថាជាចោរនិងមានដឹងប្រវត្តិនិងប្រភពខ្ញុំមកពីណាអត់ ហើយខ្ញុំបានទៅលួចប្លន់ទ្រព្យសម្បត្តិរបស់អ្នកឯងអីខ្លះហើយឬនៅ👎👎👎 សូមយកខួរក្បាលរបស់អ្នកមកគិតពិចារណាផងមុននិងវាយប្រហារគេ👎👎👎 ប៉ុន្តែបើខ្ញុំធ្វើការអនុវត្តច្បាប់ចរាចរណ៍ខុសនិងល្មើសដែលច្បាប់ចរាចរណ៍ដែលបានចែងក្នុងមាត្រា សូមវាយប្រហារចុះខ្ញុំនិងទទួលយកគ្រប់យ៉ាង»

សម្រាប់ទំព័រស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏មានការប្រតិកម្មផងដែរ ក្នុងនោះបានលើកឡើងឱ្យដឹងថា៖«សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទៅនឹងការចុះផ្សាយព័ត៌មានរបស់ផេក Cambodia Express News ដែលសរសេរប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរមកលើមន្ត្រីអនុវត្តច្បាប់ ដោយសរសេរប្រៀបធៀបសមត្ថកិច្ចទៅនឹង “ ចោរ “ »

«បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានរបស់ផេកហ្វេសបុកមួយមានឈ្មោះថា Cambodia Express News ដែលមានលក្ខណៈញុះញង់ បង្កឲ្យមានការរើសអើង បំផុសបំផុល ប្រមាថមើលងាយ មកលើមន្ត្រីនគរបាលចរាចរណ៍ជាអ្នកអនុវត្តច្បាប់ ដោយបានប្រៀបសមត្ថកិច្ចថាជា “ចោរ" ពាក្យមួយនេះគឺ ធ្ងន់ធ្ងរណាស់ សម្រាប់សមត្ថកិច្ចជាមន្ត្រីនគរបាលជាតិ អ្នកអនុវត្តច្បាប់ បែរជាសារព័ត៌មានខ្វះវិជ្ជាជីវ:មួយនេះ ចុះផ្សាយប្រមាទមេីលងាយយ៉ាងធ្ងន់ធ្ងរបំផុតមកលេីមន្ត្រីនគរបាលជាតិ ក្នុងនាមជាមន្ត្រីនគរបាលចរាចរណ៍ទាំងអស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនអាចទទួលយកបាននូវពាក្យនេះប្រមាទនេះជាដាច់ខាត ចំពោះពាក្យដែលញុះញង់ ប្រមាថមើលងាយ ពីអង្គភាពសារព័ត៌មានមួយនេះ ។

ជាក់ស្តែងសមត្ថកិច្ចនៅគោលដៅជាយក្រុង ដែលកំពុងតែអភិវឌ្ឍន៍ ដែលមានស្ថានភាពហុយដី និងអាកាសធាតុក្តៅខ្លាំង ទេីបសមត្ថកិច្ចគ្រាន់តែពាក់វែនតាខ្មៅ និងរុំកន្សែងបិទមុខ កុំឲ្យក្តៅខ្លាំង បែរជាមកចោទសមត្ថកិច្ចថាជា ចោរ ។ គ្រប់គ្នាដឹងហើយស្ថានភាពអាកាសធាតុពេលនេះគឺក្តៅខ្លាំង ដូច្នេះដេីម្បីការពារកំដៅ និងដីហុយ គ្រាន់តែសមត្ថកិច្ចពាក់មួក វែនតាខ្មៅ ពាក់ម៉ាស់ កន្សែងរុំមុខ ខុសដែរមែនទេ បានជាមកចោទសមត្ថកិច្ចបែបនេះទៅវិញ ។ សូមក្រសួងព័ត៌មាន មេត្តាជួយពិនិត្យមេីលឡេីងវិញ នូវសារព័ត៌មានមួយនេះ ដែលជារឿយៗតែងតែចុះផ្សាយព័ត៌មានដោយខ្វះនូវវិជ្ជាជីវ: ខ្វះសីលធម៌ ជាពិសេសសរសេរពាក្យពេជន៍ប្រមាថមើលងាយធ្ងន់ធ្ងរដល់មន្ត្រីនគរបាលជាតិ ដែលមិនគួរលេីកលែងឲ្យបានឡេីយ ៕»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post