នៅក្នុងការឡាយវីដេអូមួយដែលអតីតពិធីការិនី ចាន់ សុផានី បានបញ្ជាក់ថាខ្លួន និងកូនស្រីឈប់សុំជំនួយពីលោក ហ្សូណូ ហើយ។ ក្នុងនោះអតីតពិធីការិនីរូបនេះក៏បានដាក់បណ្តាសាដោយការជេរប្រមាថដោយភាសាធ្ងន់ៗទៅលើបុរសម្នាក់ដែលនាងហៅថា អ៊ំប្រុស កែ សុធន ថាសុំឱ្យអ៊ំស្លាប់យ៉ាងវេទនាមុននឹងដាច់ខ្យល់... ។
នៅក្នុងការឡាយវីដេអូប្រមាណជាងកន្លះម៉ោងនោះគេបានឃើញ ចាន់ សុផានី បានបង្ហាញអារម្មណ៍ខឹងសម្បារទៅលើមនុស្សម្នាក់ដែលនាងបានហៅថា អ៊ំប្រុស កែ សុធន ។ដោយក្នុងនោះអ្នកនាងបានដាក់បណ្តារសាថែមទៀតផង ។អ្វីដែលគួរឱ្យកត់សម្គាល់ការពិត អ៊ំប្រុសម្នាក់នោះគ្មាននរណាក្រៅពីលោកឪពុករបស់តារាចម្រៀងលោក ហ្សូណូ ដែលមានឈ្មោះពិតប្រាកដថា កែ សុវណ្ណារ៉េត។ ចាន់ សុផានី បាននិយាយថា«អ៊ំប្រុស កែ សុធន ជាមនុស្សចាស់នៅអាយុតែតិចទេគាត់ស្លាប់ហើយគាត់ដៀលខ្ញុំ ជេរខ្ញុំ ខ្ញុំអត់ដឹងថាអ៊ំនៅអង្គៀមឆ្អឹងដល់ពេលណាទេ ខ្ញុំអត់នៅអង្គៀមឆ្អឹងដូចអ៊ំទេ ទុកភ្នែកអ៊ំសំឡឹងមើលម្តាយកូនខ្ញុំទាំងពីរនាក់ អ៊ំបានធ្វើឱ្យម្តាយកូនខ្ញុំទាំងពីរនាក់មានការឈឺចាប់ខ្លាំង ដែលអ៊ំដៀលជេរកូនខ្ញុំ ខ្ញុំដឹងថាអ៊ំចាស់ខ្លាំងហើយអ៊ំមិនគួរប្រើភាសាជេរប្រមាថក្មេងអីចឹងទេ អ៊ំគួរតែកាន់សីល ខ្ញុំឃើញអ៊ំចូលខមិនមិត្តភក្តិសតស្រ្គីនឱ្យខ្ញុំមើល។
អ៊ំដៀលកូនខ្ញុំអាក្រក់ស្តាប់ណាស់ អ៊ំថាឪខំលះបង់ផ្គត់ផ្គង់ឱ្យរៀនសូត្រ អ៊ំហ៊ានស្បថថ្ងៃដែលអ៊ំស្លាប់ខ្ញុំសូមដាក់បណ្តាសាឱ្យអ៊ំស្លាប់ដោយវេទនាមុននឹងដាច់ខ្យល់...។ ជាមួយនឹងភាសារបស់ ចាន់ សុផានី ទៅលើឪពុករបស់អតីតគូស្នេហ៍លោក ហ្សូណូ ហាក់ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនបង្ហាញការមិនពេញចិត្តព្រោះទោះបីជាយ៉ាងណាលោកក៏ជាមនុស្សចាស់មិនគួរប្រើពាក្យប្រមាថធ្ងន់ៗបែបនេះទេ ។
គួរបញ្ជាក់ថាមូលហេតុដែល ចាន់ សុផានី ឆេះដុំខ្លាំងរហូតដាក់បណ្តាសាបែបនេះក្រោយឪពុករបស់ ហ្សូណូ លោក កែ សុធន បានខមិនថា «ឪខំប្រឹងលះបង់ផ្គត់ផ្គង់ឱ្យរៀនសូត្រចេះដឹងមានគុណធម៌បែរជាម្តាយពង្វក់ឱ្យបកក្បាលមកខាំឪខ្លួនឯងវិញនេះឬក្រមសីលធម៌មច្ឆាទិដ្វិទ្រុស្តគុណបែបនេះធ្លាក់នរកបន្តទៀតហើយចាំមើលចុះតើនិតិវិធីសុំអាហារកិច្ចបន្តគេធ្វើបែបនេះឬតើឱ្យឪពុកមានកម្លាំងចិត្តឯណាត្រូវដោះស្រាយចិញ្ចឹមតទៅមុខទៀតបើជាក្រពើ ហើយនោះតាមព្យាយាមបង្កមុសាមិនបានសម្រេចបង្វឹកកូនក្មេងឱ្យជួយបង្កាត់ភ្លើងមុសាបន្ថែមទៀតដើម្បីបិទបាំងទង្វើលាមករបស់ខ្លួននរកនៅខាងមុខរង់ចាំទទួលបន្តទៀតហើយ»។ក្រោយ ចាន់ សុផានី ឡាយវីដេអូដាក់បណ្តាសាឪពុកខ្លួនខ្លាំងៗបែបនេះក្តី តែគេមិនទាន់ឃើញភាគីខាងលោក ហ្សូណូ មានប្រតិកម្មអ្វីឡើយ ខណៈកាលពីថ្ងៃទី ០១ ម្សិលមិញនេះលោកគ្រាន់តែបង្ហោះសារខ្លីយ៉ាងស៊ីជម្រៅថា «ការពិតនៅតែជាការពិត»៕