header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះរាជនីសំឡេងផ្អែម មាស សុខសោភា បានចេញបទចម្រៀងថ្មីមួយបទដែលមានចំណងជើងថា«មរណភាពព្រះស្វាមីជ័យវរ្ម័នទី7»។ដ្បិតទឹកដមសំឡេងនៅក្នុងបទចម្រៀងមួយបទនេះស្រទន់ពិរោះក៏ពិតមែន តែអ្នកគាំទ្រជាច្រើនសុទ្ធ តែបានរិះគន់ពីអត្ថន័យនៅក្នុងបទចម្រៀងនេះថាបទចម្រៀងនេះបំភ្លៃប្រវត្តិសាស្ត្រនឹងសុំឱ្យតារាចម្រៀងរូបនេះលុបចេញពីក្នុងផេក ។ ខ្លះថែមទាំងលើកឡើងថាក្នុងនាមជាតារាចម្រៀងល្បីម្តេចមិនស្គាល់ប្រវត្តិសាស្ត្រខ្លួនឯងឬចង់ទាញយកចំណាប់អារម្មណ៍?

នេះជាបទដំបូងរបស់តារាចម្រៀង មាស សុខសោភា ក្រោយពីនាងបានចាកចេញពីផលិតកម្មរាម ។ ជាមួយនឹងការបង្ហោះបទចម្រៀងដែលមានចំណងជើងថា«មរណភាពព្រះស្វាមី ជ័យវរ្ម័នទី7» មាស សុខសោភា បានបញ្ជាក់ថាបទនេះនិពន្ធទំនុកច្រៀងដោយ ពេជ្រសង្វាវង្ស លោកតាសក់សភ្នំត្បែង។ក្នុងនោះតារាចម្រៀងរូបនេះបានបញ្ជាក់ថា«បទនេះដែរជាការសំ ណូមពរសុំរបស់លោកតាសក់ស ភ្នំត្បែង រៀបរាប់ពីប្រវិត្តនៃការសោយទីវង្គតដ៏សែនកំសត់របស់ ព្រះបាទជ័យវរ្ម័នទី7 និងជាការរំលឹកដឹងគុណរបស់ទ្រង់ដែលបានលះបង់និងខិតខំថែរក្សាទឹកដីមហានគរក្នុងនាមយើងជាកូនខ្មែរគ្រប់អង្គសូមប្រសិទ្ធិពរជ័យ សូមទ្រង់ទទួលបាននូវព្រះសុខភាពជាងរយពាន់ព្រះវស្សានិងជោគជ័យគ្រប់ភារកិច្ចឈ្នះអស់មារសត្រូវ»

អ្វីដែលគួរឱ្យចាប់អារម្មណ៍មួយបទនេះក៏ទទួលបានការចុចចូលទស្សនាជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមបើទោះទើបបង្ហោះជាផ្លូវការរយៈពេលពីរថ្ងៃប៉ុណ្ណាះ ។ ជាមួយនឹងការសរសើរពីទឹកដមសំឡេងផ្អែមពិរោះមិនប្រែប្រួលរបស់តារាចម្រៀង មាស សុខសោភា ក៏មានការរិះគន់ចំពោះអត្ថន័យនៅក្នុងបទចម្រៀងមួយបទនេះពីសំណាក់អ្នកគាំទ្រស្ទើរគ្រប់គ្នាដោ យម្នាក់ៗបានបញ្ចេញមតិស្រដៀងៗគ្នាថា«គ្មានសិលាចារឹកឬឯកសារណាអាចបញ្ចាក់ពីការសោយទីវង្គតរបស់ទ្រង់ទេសូមកុំយកការស្រមើស្រមៃរបស់អ្នកនិពន្ធធ្វើអោយខុសប្រវត្តិសា ស្រ្ត»

«ច្រៀងបំភ្លៃប្រវត្តិសាស្ត្រហើយជាកូនខ្មែរដែរហើយជាតារាល្បីទៀតក្រុមការងារក៏មាន ម៉េចធ្វើការខ្ជីខ្ជាមេះម៉េចអត់ដឹងពីរឿងឯកសារប្រវត្តិសាស្ត្រខ្លួនឯងចឹងបើខ្លួនឯងអត់ស្គាល់ពីប្រវត្តិប្រទេសខ្លួនឯងផង តើចង់ឲ្យបរទេសណាមកស្គាល់ពីយើងអត់ដឹងមែន រឺក៏ធ្វើដើម្បីទាញយកចំណាប់អារម្មណ៍?អ្នកនិពន្ធនិងអ្នកចម្រៀងឥឡូវម៉េចចឹង»«បទនេះហាក់ដូចជាបណ្តុះបង្អាប់សមត្ថភាពព្រះបាទជ័យវរ្ម័នទី៧ខ្លាំងណាស់ស្នាព្រះហស្ថព្រះអង្គច្រើនណាស់លើកូនចៅម៉េចក៏លើកយកតែចំណុចខ្សោយមកចាញ់មារត្រូវគេសម្លាប់វិញហើយខុសពីប្រវត្តិសាស្រ្តបានចារមកទៀតថាព្រះអង្គបាត់ព្រះកាយទេតើ»

«សម្រាប់បទចម្រៀងទំនុកច្រៀងពិរោះខ្ញុំគាំទ្រ តែចំពោះអត្ថន័យនៃបទចម្រៀងយើងសូមគិតពិចារណាឡើងវិញពីព្រោះថាយើងមិនមានសិលាចារឹកឯកសារណាមួយឬក៏នរណាម្នាក់ដឹងពីការបាត់ព្រះកាយរបស់ទ្រង់ទេដូច្នេះយើងមិនអាចសន្និដ្ឋានដោយមិនទាន់បានសិក្សាលំអិតនោះទេដែលនេះស្តាប់ទៅហាក់ដូចជាមិនមែនជាការលើកតម្កើង តែនេះហាក់ដូចជាក្រឡៃទៅតាមអារម្មណ៍របស់អ្នកនិពន្ធដែលមានលក្ខណៈផ្ទុយពីប្រវត្តិសាស្រ្តរបស់ប្រទេសជាតិយើង»។សូម្បីតែអ្នកនិពន្ធលោក សុខ ជំនោរ ក៏ចង់អានឯកសារស្តីពីការសោយទិវង្គតរបស់ព្រះបាទ ជ័យវរ្ម័នទី7 ផងដែរ។

ទោះជាអត្ថន័យនៅក្នុងបទចម្រៀងមួយបទនេះទទួលបានការរិះគន់ច្រើនក៏ពិតមែន តែតារាចម្រៀង មាស សុខសោភា មិនទាន់ចេញមុខបកស្រាយនូវឡើយទេ ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post