header ads

Sponsor

បញ្ចប់អាជីពសិល្បៈជាច្រើនឆ្នាំក៏ពិតមែន តែអតីតតារាសម្តែងរូបស្រស់ គឹម ច័ន្ទបូរមី នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន ជាពិសេសតាមរយៈរូបភាពដ៏ស្រស់ស្អាត និងភាពផ្អែមល្ហែមរបស់កញ្ញាជាមួយនឹងគូស្នេហ៍លោក ហ៊ុន បញ្ញាបុត្រ ។

អ្នកគាំទ្រជាច្រើននៅតែតាមដានជីវិតឯកជនរបស់អតីតតារាសម្តែងរូបស្រស់ គឹម ច័ន្ទបូរមី តាមរយៈរូបភាពនៅតាមបណ្តាញសង្គមរបស់កញ្ញាក៏បានធ្វើឱ្យមហាជនមួយចំនួនលាន់មាត់សរសើរពីវាសនាល្អរបស់កញ្ញាដែលមានសំណាងមានគូស្នេហ៍ជាបុរសល្អគ្រប់យ៉ាងបែបនេះ។អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះអតីតតារារូបស្រស់ម្នាក់នេះបានបង្ហាញវត្តមានជាមួ យគូស្នេហ៍នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍កូនស្រីរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ហ៊ុន គឹមឡេង ដោយមានការតុបតែងខ្លួនយ៉ាងស្រស់សោភាដែលមើលទៅពិតជាសមសួននិងទាក់ភ្នែកជាខ្លាំង ។ 

គេចាំបានថា គីម ច័ន្ទបូរមី ធ្លាប់ជាតារាសម្តែងស្រីដែលមានប្រជាប្រិយភាពម្នាក់ តែគួរឱ្យស្តាយកញ្ញាក៏បញ្ចប់អាជីពមួយនេះដោយសារជាប់រវល់បន្តការសិក្សានៅក្រៅប្រទេស ។ កញ្ញាត្រូបានគេចាត់ទុកជាសិល្បការិនីម្នាក់ដែលមានសំណាងព្រោះមានគូស្នេហ៍ជាបុរសល្អ ជាក់ស្តែង គឹម ច័ន្ទបូរមី បានរៀបរាប់នៅក្នុងបណ្តាញសង្គមថា«ជិត7ឆ្នាំហើយ បងគួរតែដាច់ចិត្តអោយខ្ញុំទៅណាមកណាម្នាក់ឯងខ្លះទៅតាមការពារគ្រប់ជំហាន ហ៊ុន បញ្ញាបុត្រ » ។

មិនតែប៉ុណ្ណាះនៅពេលមានកម្មវិធីពិសេសៗ គីម ច័ន្ទបូរមី តែងទទួលបានកាដូជារថយន្តទំនើបពីសំណាក់គូស្នេហ៍ផងដែរ។ អ្នកគាំទ្រជាច្រើនតែងលាន់មាត់សរសើរពីភាពផ្អែមល្ហែមរបស់អ្នកទាំងពីរហើ យក៏ចង់ឃើញថ្ងៃពិសេសរបស់ គឹម ច័ន្ទបូរមី នៅក្នុងពេលឆាប់ៗនេះដែរ  ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post