header ads

Sponsor

មានការចាប់អារម្មណ៍ម្តងទៀតក្រោយស្ងប់ស្ងាត់ប៉ុន្មានថ្ងៃស្រាប់តែថ្មីៗនេះអតីតពិធីការិនី ចាន់ សុផានី បានបង្ហោះសារយ៉ាងរំជួលចិត្តអាណិតដល់កូនស្រីដែលត្រូវកំព្រាឪពុកទាំងឪពុកនៅមានជីវិត ។គេមិនបានដឹងថាតើអ្វីជាមូលហេតុដែល ចាន់ សុផានី ពោលពាក្យបែបនេះ ។ ខ្លះលាន់មាត់ថា លុះត្រាតែឪពុកកាត់កាលកូនស្រីទើបគួរនិយាយបែបនេះ។

ខណៈលោក ហ្សូណូ រក្សាភាពស្ងប់ស្ងាត់មិនតបតអ្វីឡើយបើទោះលេចឮថាអ្នកទាំងពីរបានជួបនិយាយគ្នារឿងអាហារកិច្ចកូនស្រីនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញនាពេលកន្លងមកដែលការសម្រុះសម្រួលនោះមិនទទួលបានលទ្ធផលល្អប្រសើរឡើយ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកតាមដានរឿងរ៉ាវរបស់ពួកគេមានការចាប់អារម្មណ៍នោះក្រោយឃើញ ចាន់ សុផានី បានបង្ហាញសំណេរថ្មីៗនេះថា អាណិតដល់កូនស្រីវ័យជិត ១៤ឆ្នាំ ត្រូវកំព្រាឪពុកទាំងឪពុកនៅមានជីវិតនៅឡើយ ។

សារនោះមានអត្ថន័យថា«សូមបងប្អូនមើលមុខក្មេងស្រីម្នាក់នេះថាគាត់ជាក្មេងដែលរឹងមាំកំរិតណាមើលមុខគាត់ពេលនោះគឺបង្កប់ទៅដោយទឹកភ្នែកខ្ញុំជាម្តាយខ្លោចចិត្តណាស់អាសូរកូនស្រីទាំងដែលខ្លួនខ្ញុំមិនដែលមានបំណងចង់អោយគាត់ជួបជាមួយប៉ាគាត់ទេតែគ្រាន់តែខ្ញុំមិនបង្ហាញចេញអោយគាត់ដឹងប៉ុន្តែកូនស្រីខ្ញុំគាត់មានការតាំងចិត្តណាស់ក្នុងវីដេអូនេះពួកខ្ញុំទៅឆ្លងឆ្នាំនៅខេត្តសៀមរាមមុនមួយឆ្នាំដែលកូនស្រីខ្ញុំបានជួបប៉ារបស់គាត់ដោយចៃដន្យនៅឆ្នាំ2019យប់ថ្ងៃ31/12/2019មានន័យថាវីដេអូនេះខ្ញុំថតគាត់នៅឆ្នាំ2018យប់ឆ្លងឆ្នាំចូលឆ្នាំ2019។

ប៉ុន្តែយប់នោះជាយប់ដែលកូនស្រីខកបំណងជាខ្លាំងដែលគាត់មិនបានសំរេចបំណងក្នុងការទៅជួបប៉ារយះពេលមួយឆ្នាំនៃការតាំងចិត្តនិងបន់ស្រន់របស់គាត់អោយបានជួបប៉ាអាសូរណាស់បងប្អូនអាណិតកូនណាស់បើជាបងប្អូនខ្លោចចិត្តទេចុងក្រោយក្មេងម្នាក់នេះបានត្រឹមតែការខកចិត្តនិងបាត់បង់ឪពុកជារៀងរហូតដោយក្លាយជាក្មេងកំព្រារឪពុកក្នុងពេលដែលឪ ពុកមានជីវិតរស់នៅឡើយ»។គេមិនទាន់ដឹងថាអ្វីជាដើមចមដែលធ្វើឱ្យ ចាន់ សុផានី លើកឡើងបែបនេះឡើយ ។ ព្រោះបើតាមផ្លូវច្បាប់ទោះម្តាយឪពុកបែកគ្នា តែកូននៅតែជាកាតព្វកិ ច្ចរបស់ភាគីទាំងពីរក្នុងពេលកូនស្ថិតក្នុងវ័យជាបន្ទុករបស់អាណាព្យាបាល៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post