header ads

Sponsor

មិនដែលបង្ហាញមុខមាត់គូស្នេហ៍នៅក្នុងបណ្តាញសង្គមម្តងណាឡើយ តែស្ងាត់ៗតារាចម្រៀងរូបសង្ហាលោក សំ សុវណ្ណារ៉ាក់ បានបង្ហាញអារម្មណ៍រីករាយនឹងរំភើបជាខ្លាំងក្រោយត្រៀមខ្លួននឹងក្លាយជាឪពុករបស់គេ ។

មានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ហ្វេន ហ្វេន របស់តារាចម្រៀងដែលមានប្រភពមកពីខេត្តកំពតរូបនេះក្រោយពីបានឃើញលោកបង្ហាញមុខមាត់គូស្នេហ៍ជានារីដ៏ស្រស់ស្អាតម្នាក់ដែលកំពុងពពោះកូនដំបូងជាដំណក់ឈាមរបស់លោក ។ ជាមួយនឹងរូបភាពដ៏ផ្អែមល្ហែមនឹងបានក្លាយជាឪពុករបស់គេនោះ សំ សុវណ្ណារ៉ាក់ បានបង្ហាញអារម្មណ៍រីករាយនឹងបានបង្ហោះ សារជាបន្តបន្ទាប់ដែលមានអត្ថន័យថា«ចង់ដឹងណាស់ថាតើអារម្មណ៏បងប្អូនដែលជាប៉ាៗម៉ាក់ៗរបស់កូនលើកតំបូងតើដូចខ្ញុំអត់បើសម្រាប់ខ្ញុំវិញ លេះលះ សប្បាយផងអរផងចង់យំផង ធ្វើអ្វីមិនត្រូវទេ ព្រោះតែមានន័យរកអ្វីផ្ទឹមពុំបាន»

«អបអរសាទរ រីករាយទទួលសមាជិកថ្មីកូនជាទីស្រលាញ់របស់ប៉ានឹងម៉ាក់ពេលវេលារយះពេល6ឆ្នាំដែលប៉ានឹងម៉ាក់បានចាប់ដៃរស់នៅនឹងសាងគ្រួសារជាមួយគ្នាតស៊ូរឹងមាំ អត់ធន់ព្យាយាមជំនះគ្រប់បញ្ហា គ្រប់កាលះទេសះមានសប្បាយ មានទុក្ខគ្រប់សព្វបែបយ៉ាង តែយ៉ាងណាក៏មិនដែលបោះបង់ចោលគ្នាសូម្បីតែមួយជំហាន ការថែទាំ យកចិត្តទុកដាក់នឹងអោយតម្លៃ យល់ពីគ្នា គ្រប់កិច្ចការងារអាជីពប្រចាំថ្ងៃហើយជាពិសេសពេលនេះក៏សមល្មមដល់ពេលដែលត្រូវបង្ហាញអោយបងប្អូនអ៊ុំពុមីងយាយតា បងប្រុសបងស្រីហ្វេនៗជាទីស្រលាញ់បានស្គាល់នឹងឃើញហើយនឹងរួមថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ម៉ាក់ផង សូមជូនពរម៉ាក់ៗ សុខភាពល្អ សំណាងល្អ សម្រស់នៅតែស្រស់ស្អាតក្មេងជាងវ័យសម្រេចជោគជ័យគ្រប់កិច្ចការងារកាដូពិសេសក្នុងឆ្នាំនេះពិតជាធំធេង នឹងមានន័យណាស់ សម្រាប់ខ្ញុំ 10.06.2023»។

ជាមួយនឹងការប្រកាសទទួលបានសមាជិកថ្មីរបស់តារាចម្រៀង សំ សុវណ្ណារ៉ាក់ បានធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈ ជាពិសេស ហ្វេន ហ្វេន របស់លោកមានការភ្ញាក់ផ្អើលនឹងជូនពរគ្រប់គ្នា។ ក្នុងនោះក៏មានអ្នកខ្លះលាន់មាត់ស្មានថាតារាចម្រៀងរូបនេះនៅកំលោះព្រោះមិនដែលលេចឮថារៀបការ តែដឹងអីជិតក្លាយជាប៉ាប៉ាគេបាត់។ ដៃគូរបស់តារាចម្រៀង សំ សុវណ្ណារ៉ាក់ មានឈ្មោះ  អៀង វ៉ាន់ធារ៉ា មានរូបឆោមស្រស់ស្អាតមិនចាញ់អ្នកសិល្បៈប៉ុន្មានឡើយ។ បើតាមការលើកឡើងរបស់តារាចម្រៀង សំ សុវណ្ណារ៉ាក់ លោក និងដៃគូបានសាងជិវិតរួមគ្នា៦ឆ្នាំទៅហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post