header ads

Sponsor

មានការភ្ញាក់ផ្អើលស្ទើរគ្រប់គ្នាខណៈឃើញគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា San Sochea VP បានបង្ហាញពាក្យ In Relationship រួមនឹងរូបភាពបេះដូងដែលបញ្ជាក់ថាលោកគ្រូកំពុងមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ក្រោយលាចាកសិក្ខាបទប្រមាណជាជិតមួយខែ ។ ជាមួយនឹងពាក្យពេចន៍ជូនពរជាច្រើនក៏មានការចង់ឃើញដៃគូរបស់លោកគ្រូ សាន សុជា ពីសំណាក់មហាជនដែលជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកផងដែរ។

គេចាំបានថា អតីតភិក្ខុវជិរប្បញ្ញោ សាន សុជា បានលាចាកសិក្ខាបទកាលពីថ្ងៃទី ២១ ឧសភាកន្លងទៅក្រោយព្រះអង្គសាងព្រះផ្នួសអស់រយៈពេល ៣៣ឆ្នាំតាំងពីព្រះគ្រូមានអាយុ ១៤ឆ្នាំ ។ សព្វថ្ងៃលោកគ្រូមានអាយុ ៤៧ឆ្នាំ នឹងកំពុងស្នាក់នៅប្រទេសអូស្រ្តាលី ។ ដ្បិតបានលាចាកសិក្ខាបទក៏ពិតមែន តែលោកគ្រូ សាន សុជា នៅតែបន្តចែករំលែកព្រះធម៌ជូនដល់មហាជនជាធម្មតា តែអ្វីដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលនោះថ្មីនេះគណនីយហ្វេសប៊ុក San Sochea VP បានបង្ហាញពាក្យ In Relationship ដែលជាសញ្ញាបញ្ជាក់ថាលោកគ្រូ សាន សុជា កំពុងមានស្នេហា ឬអាចនិយាយថាពេលនេះលោកគ្រូកំពុងរកឃើញមិត្ត១០០ឆ្នាំ ដែលនឹងត្រូវដើររួមគ្នានៅក្នុងពេលឆាប់ៗខាងមុខនេះ។ 

ជាមួយនឹងការបង្ហាញនូវសញ្ញាជាទំនាក់ទំនងស្នេហាជាចំហបែបនេះគេសង្កេតឃើញអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅបញ្ចេញមតិព្រោងព្រាតថា«ចូលរួមសោកស្ដាយអ្នកដាក់ទំនាយលោកគ្រូទំនាយនេះអត់សក្តិសិទ្ធទេ😄congratulationsលោកគ្រូ🥰»«អ្នកណាមានសំណាងបានលោកគ្រូធ្វើស្វាមី»សូមចូលរួមរីករាយលោកគ្រូរបស់ខ្ញុំ»«គេសុំបែកអត់ខូចចិត្ត បែរជាមក sad ពេលឃើញ  In a relationship »ជាដើម ។

ជាមួយគ្នានោះក៏មានការជូនពរចំពោះការរកឃើញអនាគតភរិយារបស់លោកគ្រូ។ ប៉ុន្តែក៏មានអ្នកខ្លះយល់ថាគណនីយហ្វេសប៊ុកនេះអាចមិនមែនជាគណនីយពិតប្រាកដរបស់លោកគ្រូ។ដើម្បីជ្រាបច្បាស់មានតែរង់ចាំមើលបន្តទៀតព្រោះ មិនមានអ្វីចម្លែកទេក្រោយលាចាកសិក្ខាបទលោកគ្រូ សាន សុជា បានលើកឡើងច្បាស់ៗថាលោកគ្រូនឹងរៀបការសាងគ្រួសារដូចគេឯង។មិនតែប៉ុណ្ណាះលោកគ្រូក៏បានបង្ហើបថា សព្វថ្ងៃក៏មានកូនសិស្សព្រះធម៌របស់លោកគ្រូបានណែនាំនារីល្អៗជូនលោកគ្រូផងដែរ ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post