header ads

Sponsor

ក្រុងប៉ោយប៉ែត៖ សត្វក្របីឡើង-កមួយក្បាលបានរត់ចូលទៅក្នុងផ្សារត្រី នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ ស្ថិតនៅភូមិក្បាលស្ពានពីរ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និងបានវ័ធប្រជាពលរដ្ឋដែលធ្វើដំណើរចេញចូលផ្សារ បណ្តាលឱ្យមនុស្ស៦នាក់រងរបួស ក្នុងមានចំនួនស៤នាក់រងរបួសធ្ងន់។

បើតាមលោក តាំង លីហេង សមាជិកក្រុមប្រឹក្សាសង្កាត់អូរជ្រៅបានថ្លែងសារព័ត៌មានថា សត្វក្របីឡើង-កមួយក្បាល បានរត់ជល់ពលរដ្ឋដែលកំពុងជិះម៉ូតូ និងអ្នកនៅជុំវិញផ្សារ ដោយបានរត់ជល់អ្នកជិះម៉ូតូឌុបគ្នា២នាក់ពីក្រោយ បណ្តាលឱ្យដួល និងបានវ័ធត្រូវនារីម្នាក់រងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋដឹកយកទៅមន្ទីរពេទ្យសង្គ្រោះអាយុជីវិតភ្លាមៗ។

ក្រោយមកក្របីនោះ បានរត់ទៅវ័ធប្រជាពលរដ្ឋ៤នាក់ផ្សេងទៀតឱ្យរងរបួសបន្ថែម ពោលគឺរបួសធ្ងន់៤នាក់ ក្នុងនោះមានស្ត្រី៣នាក់ត្រូវបានដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត និងពលរដ្ឋ២រងរបួសស្រាលៗ។

ទោះជាយ៉ាងណាក្រោយពីបង្កហេតុរួច ក្របីឈ្មោលឡើង-កមួយក្បាលនេះត្រូវបានកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ រួមជាមួយប្រជាពលរដ្ឋនៅក្បែរនោះ បាននាំគ្នាដេញទាក់ចាប់ដោយប្រើពេលជាង២ម៉ោងទើបចាប់បាន ដោយបុរសម្នាក់ដឹងក្បួនពីវិធីចាប់ និងបានប្រើវិធីដើរលបៗទៅជិត លូកពង និងអង្អែលក្បាលយកខ្សែទាក-ក ចងជើងទាំង៤ដឹកមកទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ និងទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈដែលអាជ្ញាធរកំពុងស្រាវជ្រាវរកម្ចាស់ក្របីនេះហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post