header ads

Sponsor

ពេលនេះដែររឿងទំពាំងហាក់ដូចស្ងប់ស្ងាត់បន្តិចក្រោយម្ចាស់ទំពាំងត្រូវបានអ្នកលេងបណ្តាញសង្គមជេរដូចព្បុះ។ ដោយឡែកបុរសដែលលួចគាស់ទំពាំងនោះទទួលបានការអាណិតអាសូរពីសំណាក់មហាជននឹងទទួលបានការផ្តល់ជំនួយជាហូរហែផងដែរ ។ អ្វីដែលកត់សម្គាល់ពិតជាមិនធម្មតាមែនគ្រាន់តែផ្ទុះល្បីរឿងទំពាំងត្រឹមតែបួនថ្ងៃសោះ តែផលិតកម្មល្បីមួយនេះបានសម្រេចនិពន្ធនឹងរឿងបែបនេះភ្លែតដែលត្រៀមនឹងចាក់ផ្សាយនៅក្នុងពេលឆាប់ៗនេះ។

មិនមានអ្វីចម្លែកទេព្រោះជារឿយៗផលិតកម្មសាស្ត្រាហ្វីមដែលតែងតែផលិតភាពយន្តជីវិតពិតៗដែលរួមបញ្ចូលដោយការអប់រំនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃនោះ។ ជាក់ស្តែងគ្រាន់តែល្បីរឿងចោរលួចទំពាំងមិនបានប៉ុន្មានផងខាងផលិតកម្មបានផលិតរឿងមួយដែលមានចំណងជើងថា«ទ្រព្យគេ»ដែលអមដោយខ្លឹមសារថា«ដំឡូង១មើម ២មើមក៏ជាទ្រព្យគេកុំទម្លាប់ដៃលួចមិនល្អទេ។តាមគម្រោងរឿងនេះនឹងចាក់បញ្ចាំងនៅទូរទស្សន៍បាយ័ននៅក្នុងថ្ងៃអាទិត្យខាងមុខនេះតែម្តង ។ ជាមួយនឹងការផលិតរឿងមួយនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបានលាន់មាត់សរសើរដល់ផលិតកម្មសាស្រ្តាហ្វីមដែលមានភាពឆ្លាតវៃ ផលិតរឿងក្តៅៗបែបនេះពិតជាមិនធម្មតាមែន ។

គួរបញ្ជាក់ថារឿងរ៉ាវបុរសលួចទំពាំងបានកើតឡើងកាលពីថ្ងៃទី ០៨ កន្លងទៅហើយក៏បានបញ្ចប់រួចរាល់អស់ហើយដោយម្ចាស់ចំការដែលមានឈ្មោះថា ជា លក្ខិណា បានសុំឱ្យបុរសជាអ្នកលួចគាស់ទំពាំងនោះធ្វើកិច្ចសន្យាដើម្បីរក្សាសុវត្ថិភាពអ្នកស្រីទៅថ្ងៃក្រោយ។សម្រាប់បុរសលួចទំពាំងក៏ទទួលបានការលើកទឹកចិត្តនឹងផ្តល់អំណោយពីសំណាក់សប្បុរជននានាដែលមានទាំងថវិកា នឹងគ្រឿងបរិភោគមួយចំនួន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post