header ads

Sponsor

តារាចម្រៀងប្រចាំផលិតកម្មហង្សមាសលោក ណុប បាយ៉ារិទ្ធ បានបង្ហាញការខឹងសម្បារក្រោយត្រូវគណនីយហ្វេសប៊ុកមួយប្រើពាក្យមិនសមរម្យដាក់លោកបែបនេះ ។ លោកបានបង្ហាញមុខម្ចាស់គណនីយនោះថែមទាំងបានបោះសម្តីចាក់ដោតធ្ងន់ៗស្តាប់ហើយពិតជាធ្វើឱ្យម្ចាស់គណនីយនោះចត់បាយតែម្តង ។

មូលហេតុដែលតារាចម្រៀង ណុប បាយ៉ារិទ្ធ ក្តៅឆេវនោះគឺគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា Sakara FC បានស៊ែររូបភាពបេក្ខនារីម្នាក់ដែលបានចូលរួមប្រលងនៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទីបីភ្ជាប់ដោយពាក្យពេចន៍ថា«ច្រៀងឡូយនឹងពិរោះជាងអា Coach បួនក្បាលនឹងទៀត»។ ជាមួយនឹងពាក្យពេចន៍មិនសមរម្យនេះបានធ្វើឱ្យលោក ណុប បាយ៉ារិទ្ធ ដែលជាគណកម្មាការនៅក្នុងកម្មវិធីប្រឡងចម្រៀងនេះមានការខឹងសម្បារនឹងបានតបទៅវិញថា«« សម្តីសរជាតិ មាយាទសរពូជន៍ » នេះជាភាសិតខ្មែរដែលចាស់ទុំតែងអប់រំកូនចៅគ្រប់គ្នា ។

ពាក្យតិទានស្ថាប្បនា ខុស ពីការប្រមាថមើលងាយ ។ តើឆ្លុះបញ្ជាក់ពីអ្វីវិញ? អ្នកចង់បង្ហាញថាពួកខ្ញុំអន់ ឬ ឆ្លុះបញ្ចាំងពីកំរឹតវប្បធម៌ សុជីវធម៌ ចំណេះដឹងរបស់គាត់អន់ ? ច្រៀងអន់ អាចរៀនច្រៀងបាន អាចចំណាយពេលហ្វឹកហាត់បង្កើនសមត្ថភាពបាន តែបើឈ្លើយ អត់សុជីវធម៌ហើយគឺសណ្តាន ហើយអាចពិបាកត្រង់ត្រូវទៅអង្គុយរៀនមុខវិជ្ជាសុភាវធម៌ជាមួយក្មេងៗអាយុស្របាលកូនខ្លួនឯងម្តងទៀតឬយ៉ងណា? ប្រើសម្តីបែបនេះទើបខ្លួនឯងមានមោទនភាពដល់ខ្លួនឯង និងដល់ប្រពន្ធកូន?

ប្រើភាសារបែបនេះទើបអួតគេថាសមជាមនុស្សចេះដឹង? គេមើលមកថាឡូយ ? បង្ហាញពីគុណតម្លៃ និង កិត្តិយសរបស់ខ្លះនឯង? ពាក្យក្បាលគេប្រើជាមួយសត្វ ចឹងបើអ្នកចង់ទុកពួកខ្ញុំជាសត្វ អ្នកក៏ត្រូវប្រៀបធៀបពីខ្លួនអ្នកផ្ទាល់ជាមួយពួកខ្ញ្ញុំជាមុនសិនដូចគ្នា ពួកខ្ញុំមានសមត្ថភាពធ្វើអ្វីបានខ្លះ ? អ្នកអាចធ្វើអីបានខ្លះ? គុណតម្លៃរបស់មនុស្សគេវាស់វែងលើ ចំណេះដឹង សមត្ថភាព និង លទ្ធផលដែលធ្វើបាន ។ តិចចុងក្រោយតូចចិត្ត មិនហ៊ានទទួលការពិត ។ តិចចេះតែមើលងាយគេ អត់ចេះមើលពីខ្លួនឯង ក្លាហានតែមើលពីគេ មិនក្លាហានមើលពីការពិតរបស់ខ្លួនឯង នេះជាគំរូដ៏អាក្រក់បំផុត»។ ជាមួយនឹងការលើកឡើងរបស់តារាចម្រៀង ណុប បាយ៉ារិទ្ធ បានធ្វើឱ្យអ្នកគាំទ្ររបស់លោកមានការពេញចិត្តនឹងសុំឱ្យលោក ណុប បាយ៉ារិទ្ធ កុំខ្វ​​ល់ខ្វាយនិងតបតទៅវិញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post