header ads

Sponsor

នៅថ្ងៃទី២០  ខែឧសភា  ឆ្នាំ២០២៣ នេះ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត បានបើកសម្ពោធផ្សារ ឡាក់គីអ៊ិចប្រេស ជាផ្លូវការ ដែលបាននាំមកនូវការបញ្ចុះតម្លៃពិសេសទៅលើទំនិញជាច្រើនមុខ ដែលទីតាំងនេះគឺជាសាខាទីបួនហើយដែលស្ថិតនៅក្នុងបុរី ប៉េង ហួត បន្ថែមពីលើសាខាទាំងបី ដែលបានកំពុងបើកដំណើរការក្នុងពេលបច្ចុប្បន្ននេះ។

សាខាថ្មីរបស់ផ្សារ ឡាក់គីឡាក់គីអ៊ិចប្រេស គឺស្ថិតនៅក្នុងគម្រោង បុរី ប៉េង ហួត ដឹស្តាដាយមិន មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្តេច តេជោ ហ៊ុន សែន (ផ្លូវ ​៦០ ម៉ែត្រ) បាននាំយកមកនូវទំនិញប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខសម្រាប់បម្រើទៅតាមតម្រូវការអតិថិជន ដែលរស់នៅក្នុងបុរី ប៉េង ហួតដឹស្តាដាយមិន និងអតិថិជនទូទៅ។

លោក គីម សេង នាយកជាន់ខ្ពស់ផ្នែកប្រតិបត្តិការផ្សារទំនើបនិងហ្គាឌៀននៃ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត​ បានបង្ហាញចំណាប់អារម្មណ៍រំភើបចំពោះការបើកដំណើរការសាខាថ្មីនេះ  នឹងមានប្រសាសន៍ថា ហាងថ្មីមួយនេះនឹងអាចបំពេញតម្រូវការប្រចាំថ្ងៃរបស់អតិថិជន។

លោកបានឲ្យដឹងថា៖ «យើងបានធ្វើអាជីវកម្មជាមួយក្រុមហ៊ុន ប៉េង ហួត អ៊ីនវេសមិន អស់រយៈពេលជាច្រើនឆ្នាំកន្លងមករួចមកហើយ ហើយយើងមានសេចក្តីសោមនស្សរីករាយក្នុងការចាប់យកភាពជាដៃគូនេះទៅកាន់កម្រិតមួយបន្ថែមទៀត ជាមួយនឹងការផ្តល់ជូននូវបទពិសោធន៍លក់រាយដ៏ថ្មីអស្ចារ្យសម្រាប់គម្រោង បុរី ប៉េង ហួត ដឹស្តាដាយមិន ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថី សម្តេច តេជោ ហ៊ុន សែន (ផ្លូវ ​៦០​ ម៉ែត្រ) នេះផងដែរ»។

លោកបានបញ្ជាក់បន្ថែមទៀតថា ហេតុផលចម្បងដែលនាំឲ្យក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត​ បន្តពង្រីកសាខាបន្ថែមមួយទៀត ជាមួយបុរី ប៉េង ហួត  ពីព្រោះថា ក្រុមហ៊ុន បានមើលឃើញពីការកើនឡើងនូវតម្រូវការរបស់អតិថិជន និងដោយសារតែមានកំណើនប្រជាពលរដ្ឋដែលចូលមករស់នៅក្នុងតំបន់នេះកាន់តែច្រើនឡើងៗ ជាពិសេសគឺក្នុងគម្រោង បុរី ប៉េង ហួត ដឹស្តាដាយមិន ដែលស្ថិតនៅតាមបណ្តោយមហាវិថីសម្តេច តេជោ ហ៊ុន សែន (ផ្លូវ ​៦០ ម៉ែត្រ) នេះផ្ទាល់តែម្តង។

ជាក់ស្តែង ម៉ាកយីហោ ឡាក់គី អ៊ិចប្រេស បានបើកដំណើរការសាខាទីមួយ តាំងពីឆ្នាំ២០១៨ នៅក្នុងគម្រោង ភីអេច ប៉ូឡារីស អេហ្វ អែនប៊ី ដែលមានទីតាំងស្ថិតនៅក្នុងបុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) សាខាទីពីរ  ស្ថិតនៅក្នុងគម្រោង បុរី ប៉េង ហួត​ ដឹស្តាខ្វតធឺរៀ និងសាខាទីបី នៅក្នុងគម្រោង បុរី ប៉េង ហួត​ ដឹស្តាណេតឈើរ៉ល ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ឌី អេហ្វ អាយ​ ឡាក់គី ប្រាយវេត លីមីធីត​ គឺជាក្រុមហ៊ុនអាជីវកម្មលក់រាយឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលបានបើកប្រតិបត្តិការផ្សារ ឡាក់គីអ៊ិចប្រេសប្រមាណ ៦៥ សាខាទូទាំងប្រទេសចាប់តាំង​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​១៩៩៣។

ចំណុចទាំងអស់ខាងលើនេះ បានបញ្ជាក់ឲ្យឃើញថា បុរី ប៉េង ហួត ដឹស្តាដាយមិន គឺជាតំបន់ដែលមានការទាក់ទាញយ៉ាងខ្លាំងសម្រាប់ទាំងការរស់នៅ និងការធ្វើអាជីវកម្មនានា ស្របពេលដែលមានផ្សារទំនើប និងទូអេធីអឹមនៃធនាគារជាច្រើន សុទ្ធសឹងមានវត្តមាននៅក្នុងគម្រោងនេះតែម្តង។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post